3សមត្ថកិច្ច​ជំនាញ​នៅតែ​បន្ត​ការចុះ​បង្ក្រាប​និង​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ភេទ​ប្រុស​ចំនួន​៧​នាក់​ក្នុងករណី​គ្រឿងញៀន​ខុសច្បាប់​បានជា​បន្តបន្ទាប់​

0

​សៀមរាប ៖ ជនសង្ស័យ​ភេទ​ប្រុស​ចំនួន ៤ នាក់ នេះ​និង​វត្ថុតាង​រួមមាន​ប្រភេទ គ្រឿងញៀន​ខុសច្បាប់ ម៉ា​ទឹក​ក ០១ កញ្ចប់​តូច​និង​ឩ​បករ​ច្នៃ​ជក់​គ្រឿងញៀន​មួយចំនួនទៀត ត្រូវបាន​បងប្អូន​ប្រជា​ការពារ ភូមិ ឃុំ ក្នុងភូមិ​បុស្ស​ធំ​និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ខ្នារ​ពោធិ៍ ចំណុះ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម​ន៍​ខេត្តសៀមរាប​ធ្វើការ​ចាប់​ឃាត់ខ្លួន​និង​ដកហូត​បាន​នូវ​វត្ថុតាង​ទាំងអស់នេះ​កាលពី​ថ្ងៃទី​២៧ ខែ កក្ត​ដា ឆ្នាំ​២០១៤ កន្លង​ទៅរួច​បញ្ជូនមក​ឲ្យ​កម្លាំង​ជំនាញ​នៃ​កា​រិ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ដើម្បី​ធ្វើការ​សួ​នាំ​បន្ត ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ប្រើប្រាស់​និង​ចាត់ចែង​អោយប្រើ​ប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់ ។ ​2,

ដោយឡែក​ជនសង្ស័យ​ភេទ​ប្រុស​ចំនួន​៣​នាក់​នេះ​វិញ​ក៏​ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​សាលា​កំរើក និង កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ស្លក្រាម ក្រុង​សៀមរាប ធ្វើការ​តាមដាន​ស្រាវជ្រាវ​និង​ឃាន​ដល់​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​នេះ​បាន​កាលពី​ថ្ងៃទី​២៧ ខែ កក្ត​ដា ឆ្នាំ​២០១៤ កន្លង​ទៅរួច​យកមក​កាន់​ការិយាល័យ​នគរបាល​ជំនាញ​ដើម្បី​ធ្វើការ​សួ​នាំ​ក្នុងករណី​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់ ផងដែរ​។​

លោក​វរសេនីយ៍ឯក អ៊ុំ អមរា ស្នងការរង​និង​ជា​ប្រធានការិយាល័យ​កណ្តាល​នគ​រ បាល​ប្រឆាំង​បទល្មើស​និង​លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ឲ្យ​ដឹងថា​ដោយ​អនុវត្ត​ជាប្រចាំ​តាម​ការយកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប​ក៏ដូចជា​ដើម្បី​ធ្វើ​ឲ្យ​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ផង​នោះ ។​1,

ជាក់ស្តែង​បន្ទាប់ពី​សមត្ថកិច្ច​ខាងលើ​បាន​សហ​ការណ៍​គ្នា​ធ្វើ​ការចាប់​ឃាត់ខ្លួន​និង​ដកហូត​បាន​នូវ​វត្ថុតាង​ពី​ជនសង្ស័យ​ទាំងអស់​បាន​ហើយ​នោះ​នៅមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ពួកគេ​ពិតជា​បាន​ប្រ​ព្រ​ត្តឹ​នៅ​ករណី​ខាងលើ​ពិតប្រាកដ​មែន ។ បច្ចុប្បន្ន​ជនសង្ស័យ​ភេទ​ប្រុស​ចំនួន ៤ នាក់​និង​វត្ថុតាង​ដែលជា​ប់​ពាក់ព័ន្ធ​ក្នុងករណី​ប្រើប្រាស់​និង​ចាត់ចែង​អោយប្រើ​ប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់ ព្រមទាំង​ជនសង្ស័យ​ភេទ​ប្រុស​ចំនួន ៣ នាក់​ទៀត​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ប្រើប្រាស់ នូវ​សារធាតុ​ញៀន​ខុសច្បាប់ ត្រូវបាន​សមត្ថកិច្ច​ក​សាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប​រួមគ្នា​ហើយ​កាលពី​ព្រឹក​ថ្ងៃទី​២៩​ខែ​កក្ត​ដា​ឆ្នាំ​២០១៤​នេះ​ដើម្បី​ចំណាត់ការ​ទៅតាម​និតិ​វិធី​បន្ត ៕ ​ ខេង ខេមរា​ ​