កងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបក្រុមជនជាតិចិនរកសុីជួញដូរគ្រឿងញៀនខុសច្បាប់យ៉ាងសកម្ម បានជាង១គីឡូក្រាម

កណ្តាល៖ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល និងដោយមានការសម្រមសម្រួលនីតិវិធីពីអយ្យការអមសាលាដំបូងខេត្តកណ្តាល ព្រមទាំងមានការចុះដឹកនាំអនុវត្តផ្ទាល់ពីលោក វរសេនីយ៍ឯក ទូច អុីណាន មេបញ្ជាការរងទទួលការងារស្រាវជ្រាវ បង្ក្រាបបទល្មើសនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ ២១B មុខដេប៉ូលក់ប្រេង ស្ថិតនៅភូមិព្រែកសំរោង ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

បើតាមមន្ត្រីជាន់ខ្ពស់របស់កងរាជអាវុធហត្ថខេត្តកណ្តាលបានប្រាប់អោយដឹងថា ៖កម្លាំងមូលដ្ឋានក្រុងតាខ្មៅ ចុះធ្វើការពួនស្ទាក់ឃាត់ខ្លួនជនសង្សយ័ជនជាតិចិនម្នាក់ឈ្មោះ KEICHEING ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះជួលស្ថិងនៅសង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

កំពុងឈប់ម៉ូតូរង់ចាំអ្នកទិញគ្រឿងញៀន ពេលនោះកម្លាំងយើងបានហៅសួរនាំនិងត្រួតពិនិត្យ រកឃើញក្រាម ស ថ្លាសង្សយ័ជាសាធាតុញៀន (ម៉ាទឹកកក) ចំនួន ០២កញ្ចប់មធ្យម ម្សៅ ស ថ្លាសង្សយ័ជាសារធាតុញៀន (ម្សៅខេ) ចំនួន ០៧កញ្ចប់ ដកហូតម៉ូតូ ០១គ្រឿ ម៉ាក Air black ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ទូរសព្ទ័ដៃចំនួន ០២គ្រឿង ប្រាក់រៀលចំនួន ២៣២០០រៀល និងប្រាក់ដុល្លាចំនួន ៣០ដុល្លា។

នៅចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល ជនសង្សយ័ខាងលើបានសារភាពថាខ្លួនបានទិញគ្រឿងញៀននេះពីជនជាតិចិនម្នាក់នៅរាជធានីភ្នំពេញ ដើម្បីយកមកលក់បន្ត។

បន្ទាប់ពីធ្វើការសាកសួររួចកម្លាំងជំនាញបានបន្តចុះដល់ផ្ទះជនសង្សយ័ជួលស្នាក់នៅស្ថិតនៅភូមិច្រេស សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបានឃាត់ខ្លួនជនសង្សយ័ចំនួន៣នាក់ ថ្នាំញៀនមួយចំនួនធំបន្ថែមទៀត ។

ជនសង្ស័យទី១ឈ្មោះ JiNYUAN ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន មុខរបរជួញដូរគ្រឿងញៀន។
ទី២ឈ្មោះ CHANGFA ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរ ជួញដូរគ្រឿងញៀន។
និងទី៣ឈ្មោះ យៀបអាន់ហ្វឿង ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរនិងទីលំនៅមិនពិតប្រាកដ។
ក្រោយពេលឃាត់ខ្លួន កម្លាំងជំនាញបានធ្វើការឆែកឆេររកឃើញថ្នាំញៀន និងដកហូតសម្ភារៈមួយចំនួនដូចខាងក្រោម ៖ម្សៅក្រាម ស ថ្លា សង្សយ័សារធាតុញៀនចំនួន ១៣កញ្ចប់ធំ និង ០៨កញ្ចប់មធ្យម មានទម្ងន់១១៦៩.៣ក្រាម។ ថ្នាំគ្រវីចំនួន ០២គ្រាប់។
ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០២គ្រឿង។ រថយន្ត ០១គ្រឿង ម៉ាកព្រូស ពណ៌ទឹកប្រាក់ ស្លាកលេខ2BH។
សម្ភារៈប្រើប្រាស់វេចខ្ចប់មួយចំនួនធំ។ សំបកការទូសកាំភ្លើងបាញ់រួចចំនួន ០១ (វ៉ាងឌឺឡុង)។ទូរសព្ទ័ដៃចំនួន ០៣គ្រឿង និងឯកសារពាក់ពន្ធ័មួយចំនួន។

នៅចំពោះមុខសមត្ថកិច្ច ជនសង្សយ័ឈ្មោះ JINYUAN បានសារភាពថាខ្លួនបានទិញសារធាតុញៀនខុសច្បាប់ពីឈ្មោះ ផាំង និងអា ឡុង ជនជាតិ ម៉ាឡេស៊ី ដែលស្នាក់នៅស្តាយឡាញ អាគារ A ជាន់ទី២៧ បន្ទប់លេខ ២៧០១ ។

ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ លោកលាវ ស្រេង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល បានដឹកនាំសម្របសម្រួល កម្លាំងសម្ថកិច្ចកងរាជអាវុធហត្ថ ចុះឆែកឆេរបន្ទប់ខាងលើនៅចំណុច SKY LINE ផ្លូវ១៣៤ ភូមិ២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ រកឃើញនិងចាប់យកវត្ថុតាងរួមមាន ៖សារធាតុផ្សំប្រភេទ ម៉្សៅនិងជេល មួយកញ្ចប់ទម្ងន់ ១៣៨៩.៦g។សារធាតុប្រភេទទឹក (ដប) និងថ្នាំអំពូលមួយកញ្ចប់ទម្ងន់ ១៤៤៤.២g។
សម្ភារៈសម្រាប់ជក់គ្រឿងញៀនមួយកញ្ចប់ទម្ងន់ ៦៤៥.៥g។ថ្នាំពណ៌ស្វាយ ១កញ្ចប់ទម្ងន់ ២០.៨g។
៥.ស៊ឺមកាតទូរស័ព្ទ កាតធនាគា និងនាមបណ្ណជាភាសាបរទេសមួយចំនួន។សម្ភារៈបម្រើសម្រាប់ការផលិតនិងថង់សម្រាប់ច្រកថ្នាំញៀនមានទម្ងន់ ៦៧g។ សៀវភៅកត់ត្រារូបមន្តធាតុផ្សំសារធាតុញៀនមួយក្បាល។រថយន្តមួយគ្រឿងម៉ាក RANGE ROVER VOGUE ពណ៌ខៀវចាស់ ផ្លាក់ស្លាកលេខភ្នំពេញ និងឯកសារពាក់ពន្ធ័។ ឯកសារផ្សេងៗទៀតមួយចំនួន ។

បច្ចុប្បន្ន ជំនាញកំពុងបន្តស្រាវជ្រាវតាមរុករកជនសង្ស័យពាក់ព័ន្ធផ្សេងទៀត ឯជនសង្ស័យទាំង ០៤នាក់និងវត្ថុតាងខាងលើ ត្រូវបានជំនាញកងរាជអាវុធហត្ថ បញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមផ្លូវច្បាប់ ។