កូរ៉េខាងត្បូង៖ ពលរដ្ឋកូរ៉េខាងត្បូងប្រមាណ៥០០នាក់ បានចាកចេញពីទឹកដីរបស់ខ្លួន កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះសំដៅទៅកាន់រមណីយដ្ឋានភ្នំមាស របស់កូរ៉េខាងជើងដើម្បីចូលរួមក្នុងកិច្ចប្រជុំ ដែលនឹងជួបជុំជាមួយក្រុមគ្រួសារសាច់ញាតិរបស់ពួកគេជាលើក ដំបូងចាប់តាំងពីចប់សង្គ្រាមកូរ៉េខាងជើងក្នុងឆ្នាំ១៩៥៣។
មានពលរដ្ឋកូរ៉េខាងជើងជាង២៦០នាក់ត្រូវបានគេរំពឹងថានឹងមានវត្តមានចូលរួមក្នុងកម្មវិធីនេះដែរ។ គ្មានការជួបជុំណាមួយបានកើតឡើងឡើយចាប់តាំងពីចុងឆ្នាំ២០១០មក។
ប៉ុន្តែបើសិនជាមានការជួបប្រជុំណាមួយបានកើតឡើងចេញជារូបរាងពិតមែននោះវានិងក្លាយជាសញ្ញាវិជ្ជមានមួយសំរាប់ទំនាក់ទំនងរវាងគូរសត្រូវកូរ៉េខាងជើងនឹងខាងត្បូងដែលជាបងប្អូនបង្កើតនិងគ្នានឹងធ្វើឲ្យប្រជាជនដែលបែកបាក់គ្នាទាំង២ភាគីនោះបានជួបជុំគ្នាចាប់តាំងពីពេលនោះបាត់ទៅហើយ។
ក្នុងការជួបជុំគ្រួសារនេះក៏គេឃើញវត្តមានរបស់លោករីយ៉ូគីលជេរដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងបានចូលរួមជាមួយសមាជិកគ្រួសារទាំងនោះដែរ។លោកស្រីលីយ៉ុងហានដែលកំពង់អន្ទះសាចង់ជួបប្អូនប្រុសរបស់គាត់បាននិយាយថា លោកស្រីមិនដឹងថាប្អូនប្រុសរបស់គាត់នឹងចេញមកឬអត់ទេព្រោះឮដំណឹងថាប្អូនរបស់គាត់ឈឺ។ប៉ុន្តែគាត់សង្ឃឹមថានឹងអាចជួបប្អូនប្រុសរបស់គាត់បាន៕