អាជ្ញាធរក្រុងព្រះសីហនុមានវិធានការក្តៅក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់នៅតាមទីប្រជុំជនផ្សារនិងតាមទីសាធារណៈដូចភ្លៀងរលឹម

ខេត្តព្រះសីហនុ ៖ ដោយអនុវត្តតាមការណែនាំ ពីលោក លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ នៅព្រឹក ថ្ងៃទី ៣០ ខែធ្នូឆ្នាំ ២០២០ កម្លាំងសណ្ដាប់ធ្នាប់ក្រុង ដឹកនាំដោយលោក គង់ សោភា អភិបាល រងក្រុង បានចុះ រៀប សណ្ដាប់ធ្នាប់ នៅ ជុំវិញបរិវេណផ្សារលើ ដែលបច្ចុប្បន្នបងប្អូនប្រជាពលរដ្ឋអាជីវករ បានយកចំណីផ្លូវ ប្រកបរបរលក់ដូរដាក់ទំនិញនិងចតយានយន្តគ្រប់ប្រភេទមកលើចិញ្ចើមផ្លូវសាធារណៈបង្កឱ្យមានការកកស្ទះចរាចរណ៍និងបាត់សោភ័ណភាពនៅជុំវិញបរិវេណផ្សារ ។

.នៅក្នុងចុះការរៀបសណ្តាប់ធ្នាប់នេះដែរ លោក គង់ សោភា អភិបាលរងក្រុងក៏បានលើកឡើងថាដោយ មើលឃើញពីភាពស្មុគស្មាញការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃនៅជុំវិញបរិវេណផ្សារទើបកម្លាំងរៀបសណ្តាប់ធ្នាប់របស់ក្រុងបានចុះមករៀបចំឱ្យមានសណ្ដាប់ធ្នាប់របៀបរៀបរយព្រោះបងប្អូនប្រជាពលរដ្ឋអាជីវករមួយចំនួនបានយកចិញ្ចើមផ្លូវដាក់លក់ទំនិញការចតមធ្យោបាយយានយន្តគ្រប់ប្រភេទដែលបង្កឱ្យមានការកកស្ទះចរាចរណ៍និងបាត់សោភ័ណភាពព្រោះក្រុងព្រះសីហនុគឺជាក្រុងទេសចរណ៍ដូចនេះអាជ្ញាធរក្រុងនិងមានវិធានការក្តៅចំពោះ បងប្អូនប្រជាពលរដ្ឋអាជីវករដែលមិនអនុវត្តតាមការណែនាំក្រុមការងារនឹងដកហូតយកនូវសម្ភារៈ ក៏ដូចជា មធ្យោបាយយានយន្តទៅសាលាក្រុងព្រះសីហនុដើម្បីធ្វើការអប់រំនិងធ្វើកិច្ចសន្យាឈប់រាល់ការលក់ដូរឥតសណ្តាប់ធ្នាប់មកលើចិញ្ចើម ផ្លូវសាធារណៈបន្តទៀត។ ជាក់ស្ដែកក្នុងការចុះរៀបចំសណ្ដាប់ធ្នាប់ ក្រុមការងារបាន លើកយក ម៉ូតូ៦គ្រឿង ផាស់អាប់(Passapp)១គ្រឿង និងសម្ភារៈមួយចំនួនទៀត យកទៅរក្សាទុកនៅសាលាក្រុង។

ក្នុងនោះលោកអភិបាលរងក្រុងក៏បានបញ្ជាក់បន្ថែមថាដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍និងមានសោភ័ណ្ឌភាពនៅក្នុងក្រុងដូច្នេះសូមឲ្យបងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិត្រូវមានការយកចិត្តទុកដាក់ក្នុងការចតយានយន្តគ្រប់ប្រភេទទៅតាមទីតាំងដែលបានកំណត់ជៀសវាងកម្លាំងរៀបសណ្ដាប់ធ្នាប់របស់ក្រុងស្ទូចយកមកយានយន្តរបស់បងប្អូនទាំងនៅតាមដងផ្លូវសាធារណៈក៏ដូចជាទីប្រជុំជននានាយកមករក្សាទុកនៅសាលាក្រុងមួយសប្តាហ៍និងកិច្ចសន្យាដើម្បីឲ្យយកយានយន្តមកប្រើប្រាស់វិញបាន ៕