ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ រូមនិង មន្រ្តី ក្រុមការងារ កាកបាទក្រហមសាខា ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០២១បាន អញ្ជើញ សំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ និងមន្ត្រីចូលនិវត្តន៍ សរុបចំនួន ១៣៩គ្រួសារក្នុងនោះ ប្រជាពលរដ្ឋ មកពីឃុំទំនប់រលកចំនួន២៨គ្រួសារ ឃុំអូរត្រេះ ៤០គ្រួសារ ឃុំកំពេញ ២៧គ្រួសារ និងឃុំកែវផុស ៤៤គ្រួសារ ។
.ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នាឧកាសនោះ បានពាំនាំការសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ពីសំណាកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូពីសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយ មិនមានប្រកាន់វណ្ណ: ពូជសាសន៍ពណ៌សម្បុរ ឬនិន្នាការនយោបាយ ធ្វើយ៉ាងណាជួយប្រជាពលរដ្ឋបាន ទាន់ ពេលវេលា។ 
ជាមួយគ្នានេះ ឯកឧត្តម គួច ចំរើន បន្តថា នេះជាថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ជាថ្ងៃឆ្លងឆ្នាំសកល សូម បួងសួង និងជូនពរជ័យដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ពិសេសជនរួមជាតិ នៅទូទាំង ប្រទេស ឱ្យមានសុខភាពល្អ រកស៊ីទទួលទានមានបានគ្រប់ៗគ្នា ក្នុងឱកាសឆ្នាំសកល ២០២០- ២០២១។
ក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិតពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាច ក្រកម្ពុជា បានខិតខំប្រឹងប្រែងធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ជម្រុញការអភិវឌ្ឍធ្វើឱ្យសេដ្ឋកិច្ចជាតិមានការ កើនឡើង កម្ពុជាមានឈ្មោះល្បីរន្ទឺ និងទទួលបានតំណក់ប្រេងដំបូងកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ កន្លងមក ប្រជាពលរដ្ឋនៅទូទាំងប្រទេសបានអប អរសាទរយ៉ាងខ្លាំង។ សកម្មភាព និងការខិតខំប្រឹងប្រែងរបស់កម្ពុជា បន្ត មកពីសម្តេចបរមរតនកោដ្ឋិរហូតមកដល់បច្ចុប្បន្ន។
តំណក់ប្រេងរបស់កម្ពុជាជាកំណប់ ទ្រព្យដ៍មហាសាល របស់ ជាតិយើងនាពេលនេះ រាជរដ្ឋាភិបាលបានត្រៀមប្រើប្រាស់ថវិកាដែលបានមកពីរតំណក់ប្រេងបំរើ ទៅលើវិស័យ អប់រំ និងសុខាភិបាលនៅកម្ពុជា ក៍ប៉ុន្តែមិនទាន់ឆ្លើយតបតាមតម្រូវការអភិវឌ្ឍន៏ទេ។ 
.ឯកឧត្តម គួចចំរើនបានសំណូមពរប្រជាពលរដ្ឋកុំឱ្យជឿឃោសនារបស់ក្រុមក្រៅច្បាប់ដែលបានឃោស នាឱ្យប្រជាពលរដ្ឋត្រៀមទទួលនៅថ្ងៃទី៤ ខែមករា ឆ្នាំ ២០២១ខាងមុខ ដែលសកម្មភាពនេះជាការបោកប្រាស់ ព្រោះអ្នកទាំងនោះ ជាអ្នកមានទោសតាមសាលដីការតុលាការ រាជធានី ខេត្ត។ ប្រសិនបើពួកគាត់ចូលមកកម្ពុជា គឺត្រូវជួបបញ្ហាប្រឈមពីរ៖ទី១.គឺត្រូវធ្វើចក្តាឡឺស័ករយ:ពេល ១៤ថ្ងៃ ជាមុនសិន។ទី២.អនុវត្តវិធានការច្បាប់ (ជនមានទោស) ពីបទញុះញង់ចង់ផ្តួលរំលំរាជរដ្ឋាភិបាល។ រាជរដ្ឋាភិបាលប្តេជ្ញាការពាសន្តិភាពព្រោះកម្ពុជាមាន ការឈឺចាប់ដោយសារសង្គ្រាម និងការបំផ្លិចបំផ្លាញខឿនសេដ្ឋកិច្ចជាតិជាយូរឆ្នាំមកហើយ។ 
.ឯកឧត្តម គួច ចំរើន ជាចុងក្រោយ ក៍បានធ្វើការអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋផងដែរ ត្រូវនាំគ្នា ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩និងត្រូវផ្លាស់ប្ដូរទម្លាប់អនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ត្រូវលាងសម្អាតដៃជាមួយសាប៊ូ ជែលអាល់កុលឱ្យបានញឹកញាប់បើចេញទៅទីសាធារណៈត្រូវពាក់ម៉ាស់ ឬកន្សែង ដើម្បីធានាថា សហគមន៍យើងមិនមានការឆ្លងជំងឺកូវីដ-១៩។ 
.អំណោយ ដែលបាននាំយកមកចែកជួនប្រជាពលរដ្ឋងាយរងគ្រោះ និងមន្ត្រីចូលនិវត្តន៍សរុបចំនួន ១៣៩គ្រួសារនាពេលនេះ ក្នុងមួយគ្រួសារទទួលបាន អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខកំប៉ុង ១យួរ និងថវិកា ៥០,០០០រៀល។
គួរបញ្ជាក់ផងដែរថា ស្រុកស្ទឹងហាវ មានប្រជាពលរដ្ឋក្រ១. ចំនួន ២០៣គ្រួសារ ក្រ.២ចំនួន៣៣៩គ្រួសារ ក្នុងនោះឃុំអូត្រេះមាន ១២៦គ្រួសារ ឃុំកំពេញ ៥៩គ្រួសារ ឃុំទំនប់រលក ២៧២គ្រួសារ និងឃុំកែវផុស ៨៥គ្រួសារ នេះបើតាម របាយការណ៏របស់ លោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវ ៕នាគសមុទ្រ




































