រដ្ឌបាលខេត្តកំពង់ឆ្នាំង បានដង្ហែររូបសំណាកសម្តេចព្រះសង្ឃរាជជួនណាត យកមកតម្កល់នៅសួនច្បារថ្មី ស្ថិតមុខវិទ្យាល័យក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំងៈកាលព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម ឈួរ ច័ន្តឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងនិងលោកជំទាវ ឈឹម ស្រីមុំ ដោយមានការចូលរួពីឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកំលាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្តបានដង្ហែររូបសំណាក សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ យកមកតម្កល់នៅក្នុងបុស្បុកសួនច្បារច្ថ្មី ស្ថិតនៅមុខវិទ្យាល័យក្រុងកំពង់ឆ្នាំង។

ពិធីដង្ហែរូបសំណាក សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាតត្រូវធ្វើឡើងតាមប្រពៃណីទំនៀមទំលាប់ព្រះពុទ្ធសាសនា ដោយបានធ្វើពិធីដង្ហែរ
ពីគេហដ្ឋានឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តនិងលោកជំទាវ ឆ្ពោះមកតម្កល់នៅក្នុងបុស្បុកសួនច្បារថ្មី ដែលប្រសិទ្ធនាមថា សួនសម្តេចព្រះសង្ឃ
រាជជួនណាត ស្ថិតមុខវិទ្យាល័យក្រុងកំពង់ឆ្នាំង ក្នុងភូមិសាស្ត្រសង្កាត់ ខ្សាមក្រុងកំពង់ឆ្នាំង ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមាន
ប្រសាសន៍ថា ការដាក់រូបសំណាក សម្តេចព្រះសង្ឃរាជ ជួន ណាត នៅលើសួរច្បារថ្មីនេះមុខសាលានេះ គឺជានិមិត្ត
រូប ទុកឲ្យយុវជនជំនាន់ក្រោយ បានស្គាល់បុព្វបុរស ដែលមានគុណបំណាច់ ចំពោះប្រទេសជាតិ និងជាការលើកកំពស់ វិស័យព្រះពុទ្ធសាសនា។

សម្តេចព្រះសុមេធាធិបតី ជួនណាត (ជោតញ្ញាណោ) ព្រះអង្គគឺជាអ្នកប្រាជ្ញ ខាងអក្សរសាស្ត្រខ្មែរ បានបង្កើតវចនា
នុក្រម អក្សរសាស្ត្រ ខ្មែរទុកសម្រាប់កូនចៅជំនាន់ក្រោយបាន រៀនសូត្រ
ផងដែរ។

សួនច្បារថ្មីសម្តេចព្រះសង្ឃរាជជួនណាតនេះត្រូវបានចាប់ដំណើការសាងសង់កាលពីខែសីហា ឆ្នាំ២០១៩ ដែលបច្ចុប្បន្នបានដំណើរសាងសង់ជិតរួចរាល់ហើយ គ្រោងនឹងដាក់សម្ពោធជាផ្លូវការនាពេលខាងមុខនេះ។

ហើយសួនច្បារថ្មីនេះក្រោយពេលសាងសង់រួចនឹងក្លាយជារម្យនីយ៍ដ្ឋានដ៏ទាក់ទាញ ពីសំណាក់ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង និង ពីសំណាក់ភ្ញៀវទេសចរណ៍ដែលធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ឆ្នាំង ៕