កំពង់ឆ្នាំង÷នៅថ្ងៃសុក្រ ៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០១ខែមករា ឆ្នាំ២០២១ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានរៀបចំពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគារធ្វើការ០១ង ជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជូនដល់តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង។
ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ ធន ធឿន មេបញ្ជា
ការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមផងដែរ
ពីលោកមេបញ្ជាការរង, លោកនាយសេនាធិការរង, លោកនាយ-នាយរងការិយាល័យ-ផ្នែកចំណុះ,លោកមេញ្ជាការវរសេនាតូចលេខ១, លោកមេបញ្ជា
ការកងអនុសេនាធំលេខ៤,លោកមេបញ្ជាការផ្នែកសឹករងក្រុង-ស្រុកទាំង៨ និងនាយ-ពលទាហានជាច្រើនរូបចូលរួមផងដែរ៕