កែបៈនៅរសៀលថ្ងៃទី០១ ខែ មករា ឆ្នាំ២០២១ លោក សោម ចិន្តា ប្រធាន មន្ទីរទេសចរណ៍ខេត្តកែប បានប្រាប់អ្នកយកព័ត៌មានថា ភ្ញៀវទេសចរ មកលេងកំសាន្ត នៅខេត្ត កែប ក្នុងឱកាសនៃពិធី ឆ្លងឆ្នាំសកលឆ្នាំ ២០២១នេះ គឺមិនមានការថយចុះ ដោយសារជំងឺ covid 19 លោកបានបន្តទៀតថា តាំងពីមានជំងឺកូវីដ19 កើតមក ភ្ញៀវទេសចរដែលមកលេងនៅខេត្តកែប គឺមានការថយចុះជាបន្តបន្ទាប់ ស ម្រាប់ឆ្នាំ ចុងឆ្នាំ2020 ដោយឡែកដើមឆ្នាំ 2021 នេះ លោ កឃើញមាន ភ្ញៀវទេសចរណ៍ មកលេងឆ្លងឆ្នាំ នៅខេត្តកែ បយើងថ្ងៃនេះ ក៏មានការថយចុះដែរ បើតាមការប្រៀប ធៀប។
ភ្ញៀវទេសចរមកលេងខេត្តកែបនេះដែរ លោកបញ្ជាក់បន្ថែមថា មន្ទីរបានចុះផ្សព្វផ្សាយខិតប័ណ្ណ ទៅដល់បងប្អូន អាជីវ ករលក់ដូរ នៅតាមអាហារដ្ឋានភោជនីយដ្ឋាន សណ្ឋាគារផ្ទះសំណាក់ កុំឲ្យមានការឡើងថ្លៃ តាមការណែនាំ របស់ អាជ្ញាធរខេត្ត ក៏ដូចជាក្រសួងទេសចរណ៍។
ដោយឡែក អាជ្ញាធរខេត្ត ក៏បានបញ្ជាក់ថា សម្រាប់ ក្នុងឱកាស នៃពិធីឆ្លងឆ្នាំសកល ២០២០-២០២១ នេះគឺអា ជ្ញាធរ មិនមានការរៀបចំ ការប្រគំតន្ត្រីការ តាំងពិព័រណ៍និងកម្មវិធីកម្សាន្ត សប្បាយផ្សេងៗ ជូនដល់បងប្អូនប្រជាពល រដ្ឋ ភ្ញៀវទេសចរទាំងជាតិ និង អន្តរជាតិនោះទេ ដោយអនុ វត្ត តាមការណែនាំ របស់ក្រសួងសុខាភិបាល ក្នុងការការ ពារទប់ស្កាត់ ជំងឺកូវីដ-១៩ ហើយបងប្អូន ដែលបានអញ្ជើ ញមកលេង នាឱកាសនេះ សូមមានការ ប្រុងប្រយ័ត្ន ចូល រួមអនុវត្ត តាមការណែនាំ របស់ ក្រសួងសុខាភិបាល ត្រូវរក្សា គម្លាតសុវត្ថិភាព លាងដៃជាមួយ នឹងអាកុលជែល និង ទឹកសម្លាប់ មេរោគផ្សេងៗ ដើម្បីចូលរួមការពារជំងឺកូវីដ-១៩ ទាំងអស់គ្នា៕