កំពង់ឆ្នាំងៈផ្សារថ្មីស្ថិតនៅតំបន់អភិវឌ្ឍន៍ របស់ខេត្តកំពង់ឆ្នាំង ត្រូវបានរដ្ឋបាលខេត្តកំពង់ឆ្នាំងបានធ្វើពិធីក្រុងពាលីឆ្លង ដាក់
ឲ្យដំណើរការនៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២១ក្រោមអធិបតីភាព ឯកឧត្តមបឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក ក្រុម
ប្រឹក្សាខេត្ត អភិបាលរងខេត្តលោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ។
ពិធីក្រុងពាលីឆ្លងផ្សារថ្មីនេះ ធ្វើឡើងតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ដើម្បីសុំសេចក្តីសុខសេចក្តីចម្រើន ក្នុងពេលបើកឲ្យដំណើរការចាប់ពីពេលនេះតទៅ ។មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមាន
ប្រសាសន៍ឲ្យដឹងថាៈ ផ្សារថ្មីនេះ ជាសមិទ្ធិផលថ្មីមួយផ្សេងទៀតរបស់ខេត្តកំពង់ឆ្នាំង ក្នុងចំណោមសមិទ្ធផលថ្មីៗជាច្រើនទៀត ។ ការវិនិយោគផ្សារថ្មីនេះ គឺសម្រាប់ដាក់ឲ្យបងប្អូនអាជីវករលក់ដូរដោយមានររបៀបរៀបរយ មានសណ្តាប់ធ្នាប់ល្អ និង មានភាពងាយស្រួលដល់បងប្អូនប្រជា
ពលរដ្ឋនិងអាជីវករមកដាក់លក់ផងដែរ ។
ឯកឧត្តម ឈួរ ច័ន្ទឌឿន បានបញ្ជាក់បន្តថាៈ ផ្សារថ្មីនៅតំបន់អភិវឌ្ឍន៍របស់ខេត្តនេះ គឺបានវិនិយោគដោយក្រុមហ៊ុនឯកជន ដែលបានចាប់ផ្តើមដំណើរការសាង
សង់សង់កាលពីឆ្នាំ២០១៦ ។ ផ្សារកំពង់ឆ្នាំងថ្មី សាងសង់នៅក្បែរមាត់ទន្លេស្ថិតនៅក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង។ គម្រោងវិនិយោគនេះជាផ្នែកមួយជួយកែប្រែមុខមាត់ថ្មីរបស់ខេត្តកំពង់ឆ្នាំងនិងអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋរស់នៅតាមដងទន្លេតាមរយៈការលក់ដូរទំនិញនៅក្នុងផ្សារថ្មីមួយនេះផងដែរ ។
ឯកឧត្តម ឈួរ ច័ន្ទឌឿន បានបញ្ជាក់បន្តទៀតថាៈ ផ្សារកំពង់ឆ្នាំងថ្មីនេះ នឹងក្លាយជាកន្លែងមួយសម្រាប់ ផ្លាស់ប្ដូរទំនិញកសិផលយ៉ាងល្អប្រសើរ ដោយសារ កសិករដែលរស់នៅតាមដងទន្លេនឹងដឹកជញ្ជូនផលដំណាំ ឬត្រីសាច់របស់ពួកគាត់មកលក់ដូរ និងទិញសម្ភារៈប្រើប្រាស់ត្រឡប់ទៅផ្ទះវិញ។
សូមបញ្ជាក់ថាៈខេត្តកំពង់ឆ្នាំងក្រោមការដឹកនាំរបស់ ឯកឧត្តម ឈួរ ច័ន្ទឌឿន ជាអភិបាលខេត្តកំពង់ឆ្នាំង បានធ្វើឲ្យខេត្ត មានការអភិវឌ្ឍជាច្រើនពីទីក្រុងដល់ជនបទ និង បានបង្ហាញចំណូលក្នុងស្រុក សម្រាប់ប្រជាជនម្នាក់ៗមានការកើនឡើងជាបន្តបន្ទាប់ផងដែរ៕