ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល២០២០ឆ្លងចូល២០២១នេះ ភ្ញៀវទេសចរណ៍ ចូលមកកំសាន្តក្នុងខេត្តរតនគិរី មានចំនួន ៧,២៩៤នាក់

រតនគិរី : លោក ងែ៉ត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីបាន
អោយដឹងនៅរសៀលថ្ងៃទី២ខែមករាឆ្នាំ២០២១នេះថាដោយសាប្រទេសយេីងមានសុខសន្តិភាព ស្ថេរភាពនយោបាយនិងមានការអភិវត្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវបានតភ្ជាប់ពីខេត្តមួយទៅខេត្តមួយល្អស្អាតនាំអោយប្រជាពលរដ្ឋកម្ពុជា អាចធ្វើដំណើរបានកំសាន្តគ្រប់ទីកន្លែងនៅថ្ងៃឈប់សំរាកដោយភាពសប្បាយរីករាយ ។ ជាក់ស្តែងក្នុងឱកាសពិធី បុណ្យឆ្លងឆ្នាំសកលគិតពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ដល់ថ្ងៃទី២ខែមករាឆ្នាំ២០២១នេះភ្ញៀវទេសចរ បានចូលមកកម្សាន្ដនៅខេត្តរតនគិរីចំនួន៧,២៩៤នាក់ក្នុងនោះភ្ញៀវជាតិមានចំនួន៧,២៦១នាក់ភ្ញៀវអន្តរជាតិមានចំនួន៣៣នាក់។

លោកបន្តថា តួរលេខនេះមានការធ្លាក់ចុះ៨.៥៤%ក្នុងនោះភ្ញៀវជាតិធ្លាក់ចុះ៦.០៩%និងភ្ញៀវអន្តរជាតិធ្លាក់ចុះ៨៦.៤២%បើប្រៀបធៀបទៅនឹងពិធីបុណ្យឆ្លងឆ្នាំសកល២០២០មានចំនួន៧,៩៧៥នាក់។

លោក ងែ៉ត ពិទូ បន្តថា ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរណ៍នេះគឺដោយសារ ជំងឺកូវីដ-១៩។ ដែលតម្រូវអោយអាជ្ញាធរខេត្តមិនមានរៀបចំពិធីជួបជុំធំដុំអ្វីនោះទេគឺមានតែការបាញ់កាំជ្រួចអបអរសាទរឆ្លងឆ្នាំនៅបឹងកន្សែងតិចតួចតែប៉ុណ្ណោះ។ កក្តាសំខាន់ជាងនេះទៀតគឺប្រជាពលរដ្ឋបានអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលគឺ រក្សាគម្លាតសុវត្ថិភាពនិងចៀសវាងការជួបជុំលក្ខណៈទ្រង់ទ្រាយធំដើម្បីរួមគ្នាបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវី-១៩បើទោះបីនៅតំបនតាមរមណីដ្ឋានទេសចរណ៍នានាបម្រុង អាកុល ជែល និងសាប៊ូ ដើម្បីសម្លាប់មេរោគ តាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងណាក៏ដោយក៏ប្រជាពលរដ្ឋហាក់មានអារម្មណ៍ភ័យខ្លាចជំងឺដ៏កាចសាហាវនេះដែរ។ ដោយពួកគាត់ធ្វើការជួបជុំទៅតាមក្រុមគ្រួសាររៀងៗខ្លួនហើយផ្អាកការដើរលេងកំសាន្តជាដើម។ហេតុនេះការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរណ៍ក៏ជាសញ្ញាល្អមួយដែរដែលបង្ហាញថា ការអំពាវរបស់សម្តេច តេជោ ហ៊ុន សែន ក៏ដូចជាក្រសួងសុខាភិបាលមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ឆ្លងចូលសហគមន៍។

គួរបញ្ជាក់ថា៖អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល
លោកជំទាវ ញាន ទិត្យចិន្តា អភិបាលរងខេត្ត តំណាងឯកឧត្តមថងសាវុនអភិបាលខេត្តរួមនិងមន្រ្តីជំនាញពាក់ព័ន្ធក៏បានចុះទៅដល់កន្លែងទេសចរណ៍មួយចំនួនដើម្បីពិនិត្យមើលទីកន្លែងនីមួយៗមានការអនុវត្តបានត្រឹមត្រូវតាមការ
ណែនាំរបស់ក្រសួងសុខាភិបាលដែររឺទេ ហើយក្នុងឱកាសនោះលោកជំទាវបាននាំយកឧបករណ៍បំពងសំលេងជាអំណោយរបស់ឯកឧត្តម ថង សាវុន ជូនដល់គណៈកម្មការគ្រប់គ្រងនបឹងយក្ខឡោមនិងបឹងលំកុដ ១កំប្លេៗសម្រាប់ធ្វើ
ការផ្សព្វផ្សាយដល់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិចូលរួមក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ចូលសហគមន៍ ពិសេសការការពារខ្លួនឯងកុំឱ្យឆ្លងជំងឺកូវីដ-១៩ផងដែ៕