សៀមរាប= មានសេចក្ដីរាយការណ៍ពីប្រជាពលរដ្នរងគ្រោះមកថា មេឈ្មួញដីដុះស្លែរប្រចាំស្រុកជីក្រែងឈ្មោះ នូ ប៊ុនហាត , ឈ្មោះវឿន ទាវ និងឈ្មោះ សួន រុន(មេភូមិ) កំពុងឃុបឃឹតផ្សំគំនិតគ្នាជាប្រព័ន្ធលេបត្របាក់ដីប្រជាពលរដ្ន នៅចំនុចខាងកើតភូមិដងផ្អាវចម្ងាយ២គីឡូម៉ែត្រក្នុងភូមិដងផ្អាវ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ដោយមានពលរដ្នមួយចំនួនស៊ីឈ្នួលដើរតួរជាអ្នកមានដីនៅទីនោះមកឈរចង្អុលបង្ហាញអោយគ្រឿងចក្រចូលកាយក្រវ៉ាតព្រំលើដីដែលកំពុងមានទំនាស់។
តាមការរៀបរាប់ពីពលរដ្នបានអោយដឹងថា ដីនៅចំនុចខាងលើមានចំនួន៣០ហិចតា មានម្ចាស់រួចទៅហើយ តែបច្ចុប្បន្នត្រូវបាន អ្នកមានឈ្មោះដូចខាងក្រោមឃុបឃិតគ្នាយកដីគេលក់បន្ដម្ដងហើយម្ដងទៀត ទោះបីដីទាំងនោះមានការស៊ីសងលុយគ្នារួចខ្លះនៅខ្លះក៏ដោយ ៗអ្នកទាំង៣នាក់ខាងក្រោមមិនញញើតនិងយកដីគេលក់គេលក់បន្ដបន្ទាប់ ធ្វើអោយមានការខឹងសម្បាពីពលរដ្នរងគ្រោះយ៉ាងខ្លាំងដោយសុំអន្ដរគមន៍ទៅអភិបាលស្រុកជីក្រែង លោកទៀ សីហា អភិបាលខេត្តសៀមរាប ជាពិសេស សម្ដេចតេជោ ហ៊ុនសែន ជួយរកយុត្តិធម៍អោយពលរដ្នស្លូតត្រង់ផង។
១ លោក សួន រុន មេភូមិដងផ្អាវ ឃុំ ពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ។
២ លោក នូ ប៊ុនហាត មេឈ្មួញកណ្ដាល រស់នៅភូមិព្រៃទទឹង ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប ។
៣ លោក វឿន ទាវ រស់នៅភូមិត្នោត ឃុំទឹកវិល ស្រុកពួក ខេត្តសៀមរាប ។
លោក សួន រុន មេភូមិដងផ្អាវ 012498512 បានផ្ដល់បទសម្ភាសថា អ្នកទិញដីមាន២ក្រុម ក្រុមខ្លះបានទិញដីបានអោយលុយអស់ ខ្លះមិនទាន់អោយលុយ ធ្វើអោយដីទាំងនោះខ្លះនៅកណ្ដាលខ្លះនៅក្រៅទើបមានការដោះដូរដីគ្នាដើម្បីងាយស្រួយក្នុងការកាយក្រវ៉ាតព្រំ ។
លោក នូ ប៊ុនហាត ឈ្មួញកណ្ដាល 011357136 មិនអាចទំនាក់ទំនង់សុំការផ្ដល់បទសម្ភាសបានទេដោយសារទូស័ព្ទនៅក្រៅប្រព័ន្ធសេវ៉ា។
លោក វឿន ទាវ លេខ 017482421 បានផ្ដល់បទសម្ភាសថា លោក មិនមានបញ្ចាជាមួយពលរដ្ននោះទេមានតែគេយកដីរបស់លោក ។
លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែងបានផ្ដល់បទសម្ភាសយ៉ាងខ្លីថា រឿងនោះគេបានប្ដឹងកំពុងដោះស្រាយគ្នាហើយ។