ពលរដ្ឋខ្មែរអបអរសាទរ មានមោទនៈភាព កម្ពុជាទទួលតំណក់ប្រេងពរជ័យ បូមលើកដំបូងនៅក្នុងប្រទេសដែលជាប្រវត្តិសាស្រ្តក្នុងសម័យតេជោសន្តិភាព

0

ខេត្តកំពង់ធំៈ នៅញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បន្ទាប់ពីកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ បានធ្វើពិធីផ្សព្វផ្សាយ នាព្រឹកថ្ងៃច័ន្ទទី៤ ខែមករា ឆ្នាំ ២០២១ រួចមក មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានផ្សព្វផ្សាយពីការលទ្ធផលដែលកម្ពុជាសម្រេចជោគជ័យ ក្នុងការបូមរ៉ែប្រេងលើកដំបូង ទទួលបានតំណក់ប្រេង ជាក្នុងដើមឆ្នាំ២០២១ ដែលចាត់ទុកថា ជាតំណក់ប្រេងពរជ័យរបស់កម្ពុជា និងជាប្រតិសាស្រ្តក្នុងសម័យតេជោសន្តិភាព  ដែលកំពុងតែចង្អុលទិសដៅសេដ្ឋកិច្ចជាតិ ឈានទៅរកភាពរីកចម្រើន។ នៅក្នុងឳកាសនេះផងដែរ ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  រួមទាំងកងកម្លាំង និងប្រជាពលរដ្ឋ បានសម្តែងនូវការចូលរួមអបអរសាទរ ដែលប្រទេសកម្ពុជា ទទួលបានប្រេងដែលបាន បូមចេញពីអណ្តែងរ៉ែលើកដំបូង ខណៈពេលដែលកម្ពុជា ពុំដែលធ្លាប់មានពីមុនមក តំណក់នេះគឺជាតំណក់ប្រេងពរជ័យរបស់កម្ពុជា និងជាទ្រព្យសម្បត្តិរបស់ដែនដីសុវណ្ណភូមិ ក្រោមការដឹកនាំ ប្រកបដោយគត្តិបណ្ឌិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិយើងឲ្យមានភាពរុងរឿងថ្កុំថ្កើងតទៅមុខទៀត ។

ឧត្តមសេនីយ៍ទោសោម ស៊ុន បានបញ្ជាក់អនុប្រសាសន៍ដ៏ថ្លៃថ្លា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន  បើទោះបីបញ្ចប់ព្រឹត្តិការណ៍ 28 វិច្ឆិកា ការឆ្លងមេរោគកូវីត19 ក្នុងសហគមន៍ក៍ពិតមែន ប៉ុន្តែត្រូវតែបន្តការប្រុងប្រយ័ត្ននិងចូលរួមអនុវត្តនូវវិធានការការពារទប់ស្កាត់ការឆ្លងមេរោគកូវីដ19 តាមការណែនាំរបស់ក្រសួងសុខាភិបាល ទី១គពាក់ម៉ាស ទី 2 ត្រូវរក្សាគម្លាតសុវត្ថិភាព ទី 3 ត្រូវលាងសម្អាតដៃនឹងអាល់កុល ឬចែលឬសាប៊ូឱ្យបានញឹកញាប់។

ឧត្តមសេនីយ៍ទោសោម ស៊ុន បានដាក់បទបញ្ជាដល់កងកម្លាំងទាំងអស់ត្រូវតែប្ដេជ្ញាចិត្តដាច់ខាតការពារជាតិសាសនាព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ខិតខំប្រឹងប្រែងបម្រើប្រជាជននិងអតីតយុទ្ធជន ដោយអស់ពីចិត្តពីថ្លើម សហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចជំនាញ ដើម្បីអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង 9 ចំណុចរបស់រាជរដ្ឋាភិបាល ត្រៀមខ្លួនរួចជាស្រេចដើម្បីកម្ចាត់ចោលនូវរាល់ក្រុម ឬជនទាំងឡាយណាដែលប៉ុនប៉ងបំផ្លាញសុខសន្តិភាពនៅកម្ពុជា។ ដោយ ប៊ុន រដ្ឋា