កណ្តាល៖លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានបញ្ជាក់ថា ជនសង្ស័យដែលយកកាំភ្លើងវាយក្បាលសន្តិសុខ បណ្តាលអោយបែកក្បាល ឈាមហូរ ដួលដេកដី រងរបួសធ្ងន់ នោះ គឺ ជាមន្ត្រីយោធា ផង ជា ម្ចាស់មន្ទីរសំរាកព្យាបាល និង សម្ភព សុខ ម៉េង ផង ។
លោកអធិការ បន្តថា ពេលនេះ សមត្ថកិច្ចកំពុងសាកសួរជនសង្ស័យតាមនីតិវិធី ។
ហិង្សាដោយចេតនា នេះ បង្កអោយមានការភ្ញាក់យ៉ាងខ្លាំងដល់មហាជន បានចោមរោមមើល និង ហួសចិត្តជាខ្លាំង ខណៈដែលជនដៃដល់ បានយកកាំភ្លើងវាយក្បាលសន្តិសុខ បណ្តាលអោយបែកក្បាល ឈាមហូរ ដួលដេកដី រងរបួសធ្ងន់ ។
អំពើហិង្សានេះ កើតឡើងនារសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ នៅមន្ទីរសំរាកព្យាបាល និងសម្ភព សុខ ម៉េង តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតនៅភូមិអង្គស្នួលទី៣ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ៕