ខេត្តកំពង់ធំ ជីវិតចុងក្រោយរបស់លោកយាយលោកតា ដ៏សែនអភ័ពរស់នៅ ដ៏សែនលំបាកវេទនា ក្នុងខ្ទមស្បូវកំសត់ ដែលបានសាងសង់នៅលើចំណីផ្លូវ ដែលលាតសន្ឌឹងពីខេត្តកំពង់ធំ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ស្ថិតនៅក្នុងនៅតំបន់ទួលសាលា សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ 
តាមការរៀបរាប់ របស់លោកយាយអភ័ព ដោយលោកតាមិនអាចនិយាយបាន លោកយាយបានឲ្យដឹងថាលោកយាយមានឈ្មោះ ផូ មានអាយុ៧៥ឆ្នាំ កន្លងមកនេះគ្មានផ្ទះគ្មានសម្បែង ដើរសុំជ្រកតាមក្រោមផ្ទះរបស់អ្នកភូមិនៅភូមិម្នាវសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន តែម្នាក់ឯង.ក្រោយមកក៏បានជួបនឹងលោកតា ថេ មានអាយុ ៨០ឆ្នាំ រស់នៅជាមួយកូននៅភូមិរការ ក្នុងសង្កាត់ស្រយ៉ូវ ក៏បានស្មោះស្ម័គ្ររួមរស់ជាមួយគ្នា ដើម្បីបានមើលថែគ្នា ក្នុងវ័យចាស់ជរា ហើយក៏មកសង់ខ្ទមកំសត់ រស់នៅលើចិញ្ចើមផ្លូវដោយប្រកបរបរច្រូតស្បូវក្រងជាកណ្តបទុកលក់គ្រាន់បានប្រាកចិញ្ចឹមជីវិត។ 
លោកយាយបានបន្តថា.ក្នុងជីវិតរបស់លោកយាយ.រស់នៅដ៏សែនលំបាកវេទនាក្នុងជីវភាព ប្រចាំថ្ងៃ ដោយសារតែ រស់នៅក្នុងភាពលំបាក គ្មានចំណេះដឹងនៅក្នុងវ័យស្លឹកឈើត្រៀមនិងជ្រុះ តែម្នាក់ឯងរហូតមក នៅពេលដែលបានជួបលោកតា បានរស់នៅជាមួយគ្នា បានរយះពេល៤ខែ បច្ចុប្បន្នលោកតាមានជម្ងឺប្រចាំកាយ ក្រោកមិនរួច ងើបមិនបាននិយាយមិនកើត រស់នៅក្នុងដង្ហើមចុងក្រោយគ្មានថ្នាំសង្កូវព្យាបាល ដោយបច្ចុប្បន្នលោកាយដោះស្រាយជីវភាពក្នុងមុខរបរ ស៊ីឈ្នួលច្រកស្រូវដាក់បាវឲ្យគេ។ 
ទិដ្ឋភាពដ៏កំសត់នេះ បានអង្រួនបេះដូងរបស់ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមជាថ្នាក់ដឹកនាំ ប្រកបដោយគុណធម៌ ព្រហ្មវិហាធម៌ និងតែងតែចុះជួយដល់អតីតយុទ្ធជន ប្រជាជន និងទុរគត់ជន ដែលជួបនូវជីវភាព លំបាកខ្វះខាត.ដោយមិនប្រកាន់ ពូជសាសន៍ពណ៌សម្បុរ.ក្នុងចូលរួមចំណែក អំណោយមនុស្សធម៌របស់ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត.ហ៊ុន.ម៉ាណែត និងលោកជំទាវ.ជូនដល់បងប្អូនដែលមានការខ្វះខាត។
ជាក់ស្តែង នៅរសៀលថ្ងៃទី៥ ខែមករាឆ្នាំ២០២១ ក្រោយពីបាន បញ្ចប់ការងារស្នូលរបស់អង្គភាព
ឧត្តមសេនីយ៍ទោ.សោម.ស៊ុន
បានដឹកនាំ ក្រុមការងារនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយលោកវរសនីយ៍ទោសៀង ហុកឃាន់ មេបញ្ជាការផ្នែកសឹករងស្ទឹងសែនបាននាំយកនូវអំណោយ ឧបត្ថម្ភជូនលោកយាយ និងលោកតាមានអង្ករចំនួន ៥០ គីឡូក្រាម មីម៉ាម៉ាចំនួនមួយកេស ទឹកត្រីទឹកស៊ីអ៊ីវចំនួនពីរយួរ ទឹកផ្លែឈើចំនួនមួយកេស ទឹកពិសារបរិសុទ្ធចំនួនមួយកេស ភួយដណ្ដប់ចំនួនមួយ និងថវិកាមួយចំនួនផងដែរ ។ ដោយប៊ុនរដ្ឋា






































