ព្រះវិហារ៖ នាយទាហាន នាយទាហានរង និងពលទាហានឈរជើងតាមព្រំដែននៅសមូរភូមិទិសទី១ ប្រាសាទព្រះវិហារ និងឯកឧត្តម នាយឧត្តមសេនីយ៍គីម ប៊ុនថាន អគ្គមេបញ្ជាការរងនៃកងយោធពលខេមរះភូមិន្ទ និងជានាយករងខុទ្ធការលយ័សម្តេចតេជោហ៊ុនសែន សូមចូលរួមអបអរសារទរខួបអាពាហ៍ពិពាហ៍គំរប់៤៥ឆ្នាំ របស់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន (៥មករាឆ្នាំ១៩៧៦-៥មករាឆ្នាំ២០២១) ។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយនាយទាហាន នាយទាហានរងនិងពលទាហាន ក្នុងអង្គភាពវរសេនាតូចលេខ៣៨៥ កងពលតូចអន្តរាគមន៍លេខ៨ កងពលធំអន្តរាគមន៍លេខ៣ ដែលជាអង្គភាពសម្ពន្ធ័មេត្រី ជាមួយនិងខុទ្ធការលយ័សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន ព្រមទាំងនាយ និងពលទាហានទាំងអស់ សូមចូលរួមអបអរសារទរខួបអាពាហ៍ពិពាហ៍គំរប់៤៥ឆ្នាំ របស់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន និងសូមជូនពរសម្តេចទាំងទ្វេរ និងបុត្រាបុត្រី ចៅប្រុសចៅស្រីជាទីស្រឡាញ់ សូមមានសុខភាពល្អ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីដឹកនាំប្រទេសកម្ពុជាអោយកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនតទៅទៀត ។
ឈ្លាតក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍គីម ប៊ុនថាន បានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ដែលជានិច្ចជាកាលសម្តេចតែងគិតគូរយកចិត្តទុក្ខដាក់ជានិច្ច ពីសុខទុក្ខនិងការរស់នៅរបស់កងទព័ និងគ្រួសារកងទព័ ។ ក៍ដូចជាការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមហូ សិទ្ធី នាយកខុទ្ធការលយ័សម្តេចតេជោ ហ៊ុន សែន ក៍ដូចជាសមាជិក ក្រុមជំនួយការ និងឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី អូន ពន្ធ័មុន្នីរដ្ឋ និងលោកឧកញ៉ាពង្ស ឃាវិសេន ផងដែរ ។
ឯកឧត្តម នាយឧត្តមសេនីយ៍គីម ប៊ុនថាន ក៍បានថ្លែងនូវការកោតសរសើរដល់នាយ និងពលទាហានទាំងអស់ក្នុងវរសេនាតូចលេខ៣៨៥ ដែលអនុវត្តបានល្អតាមការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ.១៩ ។ និងបានផ្តាំផ្ញើអោយនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ បន្តអនុវត្តតាមការណែនាំរបស់សម្តេចតេជោ របស់ក្រសួងសុខាភិបាលតទៅទៀត ដើម្បីការពារខ្លួនយើង ក្រុមគ្រួសារយើងនិងអង្គភាពយើងពីការឆ្លងជំងឺកូវីដ.១៩ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន ក៍បានប្រាប់នាយទាហាននិងពលទាហានអោយជ្រាបច្បាស់ពីការកែទម្រង់របស់កងទព័ ក៍ដូចជាណែនាំអោយនាយទាហាននិងពលទាហាន ត្រូវថែទាំសុខភាពអោយបានល្អ ដោយប៉ុន្មានថ្ងៃខាងមុខនេះតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧត្តុនិយមគឺអាកាសធាតុចុះត្រជាក់ខ្លាំង ដូច្នេះត្រូវត្រៀមអាវរងារដែលជាអំណោយរបស់សម្តេចតេជោ ដែលបានផ្តល់អោយនោះ ទុកអោយហើយ។ នៅក្នុងឱកាសនោះ ក្នុងនាមអង្គភាពសម្ពន្ធ័មេត្រី ឯកឧត្តមបានផ្តល់ថវិកា៥០០០ដុល្លាសម្រាប់កសាងអង្ភភាព សេរ៉ូម និងចែកជូនកងទព័ក្នុងម្នាក់ៗថវិកា១៦មុឺនរៀលផងដែរ៕