ខេត្តព្រះសីហនុ៖ដោយអនុវត្តតាមការណែនាំរបស់ក្រសួងទេសចរណ៍ក៏ដូចជារដ្ឋបាលខេត្តព្រះសីហនុបានជំរុញឲ្យមន្ទីរទេសចរណ៍ខេត្តបង្កើនការបើកវគ្គ ខ្លីៗដល់បុគ្គលិកបម្រើការនៅតាម សណ្ឋាគារ ភោជនីយដ្ឋានអាហារ ដ្ឋាននានាឲ្យពួកគាត់បានឆ្លងវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចនិងការផ្ដល់នូវសេវាកម្មសណ្ឋាគារនិងភោជនីយដ្ឋាន ទាំងអស់នេះគឺជាការយកចិត្តទុកដាក់ពីក្រសួងទេសចរណ៍ក៏ដូចជាអាជ្ញាធរខេត្ត។
លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្ដព្រះសីហនុ នៅព្រឹកថ្ងៃទី ៦ខែ មករាឆ្នាំ ២០២១ បញ្ជាក់ថា មន្ទីរទេសចរណ៍បានបើកវគ្គបណ្ដុះបណ្ដាលនេះឡើង ក្នុងគោលបំណង ដើម្បីឲ្យពួក គាត់មានបទ ពិសោធន៍បន្ថែមក្នុងការទទួលភ្ញៀវនិងពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈក្នុងការបម្រើការងារក្នុងវិស័យទេសចរណ៍លើមុខជំនាញបដិសណ្ឋារកិច្ច ការផ្ដល់នូវសេវាកម្មសណ្ឋាគារ និងការបម្រើសេវាកម្មម្ហូបអាហារ ឲ្យទទួលបាននូ វគុណភាពស្របតាមស្តង់ដាជាតិ និងអាស៊ាន ។
លោកប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានបន្ថែមថាការ បើកវគ្គបណ្តុះបណ្តាល” ការផ្តល់ សេវាកម្ម ម្ហូបអាហារ និងភេសជ្ជៈស្តង់ដាអាស៊ាន ដល់បុគ្គលិកដែលកំពុងបម្រើការងារក្នុងសេវាកម្ម ភោជនីយ ដ្ឋាន អាហារដ្ឋាននៅក្នុងខេត្តដែលមានរយៈពេលសិក្សា ចំនួន ២ ថ្ងៃគឺចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០២១ នៅសណ្ឋាគារវ៉ាយ dragon។
ដូចនេះដើម្បីឲ្យសិក្ខាកាមទាំងអស់ទទួលបានទាំងទ្រឹស្តី និងការអនុវត្ត ជាក់ស្តែង មន្ទីរទេសចរណ៍ស្នើសុំទីតាំង ម្ចាស់សណ្ឋាគារភោជនីយដ្ឋានអាហារដ្ឋាន ដើម្បីឱ្យសិក្ខាកាមបានចុះ អនុវត្តជាក់ស្តែង លើជំនាញ បន្ទាប់ពីបានការសិក្សារយៈពេលខ្លីនេះរួចមកផងដែរ។ក្នុងរយៈពេលសិក្សានេះ ផងដែរមន្ទីរសូមឲ្យសិក្ខាកាមទាំងអស់ត្រូវរក្សានូវអនាម័យគម្លាតសុវត្ថិភាពលាងដៃឲ្យបានញឹកញាប់ជាមួយនឹងអាកុលជែលសាប៊ូនិងទឹកសម្លាប់មេរោគផ្សេងៗដើម្បីធ្វើយ៉ាងណាចូលរួមការការពារទប់ស្កាត់ជំងឺកូវីដ19 ទាំងអស់គ្នាកុំឱ្យឆ្លងរីករាលដាលនៅក្នុង កន្លែងធ្វើការក៏ដូចជានៅក្នុងសហគមន៍របស់យើង៕
នាគសមុទ្រ




































