ខេត្តស្ទឹងត្រែង៖កម្លាំងអាវុធខេត្តស្ទឹងត្រែង ដឹកនាំដោយមេបញ្ជាការរងលោកវរៈសេនីយ៍ឯក ដួង វិចិត្រ ក្រោមការបញ្ជាផ្ទាល់ពីសំណាក់មេបញ្ជាការអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានចុះឡោមព័ទ្ធខ្មាន់កាំភ្លើង ដែលបានបាញ់
សម្លាប់នាយរងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៅរាជធានីភ្នំពេញ ហើយគេចខ្លួនឆ្លងខេត្តមួយទៅខេត្តមួយរហូត ពេលនេះបានមកដល់ទឹកដីនៃខេត្តស្ទឹងត្រែងហេីយ ។
លោកវរៈសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជារងអាវុធហត្ថខេត្តស្ទឹងត្រែងបានបញ្ជាក់ថាៈក្រោមការចង្អុរបង្ហាញពីលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ បន្ទាប់ពីទទួលព័ត៌មានមកថាខ្មាន់កាំភ្លើងបានគេចពីភ្នំពេញឆ្លងខេត្តមួយទៅកាន់ខេត្តមួយរហូតដល់ខេត្តមណ្ឌលគិរី ខេត្តរតនៈគិរី និងគេចមកដល់ទឹកដីនៃខេត្តស្ទឹងត្រែងហេីយនោះ ។
សូមបញ្ជាក់ថាៈតាំងពីព្រឹករហូតមកដល់ពេលនេះ កម្លាំងអាវុធហត្ថកំពុ
ងរុករកជនល្មើស ជាលទ្ធផលនៅពុំទាន់ដឹងថាយ៉ាងណានៅឡើយនោះទេ ៕