កាងារសេសសល់នៅចំនុចបឹងជង្រុកត្រូវបានប្រជុំដោះស្រាយ ផ្ទៀងផ្ទាត់ព្រំប្រទល់ដីទំនាស់១លើកទៀតនិងកំណត់ព្រំ

បន្ទាយមានជ័យ៖ដីទំនាស់១លើកទៀត រវាងឈ្មោះង៉ាន់ ហ្វារីតា ,ហម សំខាន ,នូវ ស្រស់ និងប្រពន្ធឈ្មោះលាវ គឹមលាន ជាមួយឈ្មោះឡុង ឆេងម៉េងនិងអ្នកពាក់ព័ន្ធ មានទីតាំងនៅចំណុចបឹងជង្រុក ភូមិទួលប្រាសាទឃុំទួលពង្រស្រុកម៉ាឡៃ ត្រូវបានមន្ត្រីអាជ្ញាធរដែនដីនិងសមត្ថកិច្ចពាក់ព័ន្ធកាលពីថ្ងៃទី៦ខែមករាឆ្នាំ២០២១ បានប្រជុំដោះស្រាយ ផ្តៀងផ្ទាត់ព្រំប្រទល់ថ្ងៃទី៦ខែមករាឆ្នាំ២០២១ ។

កិច្ចប្រជុំដឹកនាំដោយលោកលី សារី អភិបាលរងខេត្តបន្ទាយមានជ័យ ក្រុមការងារអន្តរវិស័យសាលាខេត្ត លោកអាង ណារឹទ្ធ ប្រធានមន្ទូររៀបចំដែនដីនគរោបនីយកម្ម សំណង់និងសុរិយោដីខេត្ត។

យោងស្មាតីនៃកិច្ចប្រជុំរកដំណោះស្រាយលើកនេះបានអោយដឹងថា ទំនាស់ដីធ្លីរវាងភាគីដែលមានឈ្មោះដូចខាងលើបានកើតឡើងចន្លោះ៦ទៅ១០ឆ្នាំមកហើយ ។

លោកលី សារី អភិបាលរងខេត្តបន្ទាយមានជ័យនិយាយថា ៖ ជាលទ្ធផលរកឃើញមានឯកសារជាច្រើន ប៉ុន្តែមិនត្រឹមត្រូវតាមបទដ្ឋានតិយុត្តិឡើយ ទើបធ្វើអោយករណីនេះ មានបញ្ហាដល់ឥឡូវនេះ ។

លោកបានបន្តថា ៖ពាក់ព័ន្ធករណីនេះដែរ គឺមានភាគីទំនាស់ឈ្មោះនូវ ស្រស់ ប្រពន្ធលាវ គឹមលាន តទល់នឹងឈ្មោះង៉ាន់ ហ្វារីតា ,ឈ្មោះហម សំខាន់ …ដែលកន្លងមក រដ្ឋបាលខេត្តបានប្រជុំសម្របសម្រួលរកដោះស្រាយជាច្រើនលើកច្រើនសារ ។
ប៉ុន្តែឈ្មោះនូវ ស្រស់និងប្រពន្ធបានគេចវេះ ហើយយកលេសថា មានជម្ងឺប្រចាំកាយ ។

ទោះជាយ៉ាងណា កិច្ចប្រជុំសម្របសម្រួលនិងផ្ទៀងផ្ទាត់ព្រំដីទំនាស់ លើកនេះ គឺដើម្បីស្វែងរកអ្នកមានដីទំនាស់ជាប់ព្រំឬជាន់គ្នានឹងដីរបស់ឈ្មោះនូវ ស្រស់ ដើម្បីបំភ្លឺ ផ្តល់យោបល់និងសំណូមពរមកក្រុមការងារ ក្នុងការរកដំណោះស្រាយ ។

ចំណែក លោកអាង ណារឹទ្ធុ ប្រធានមន្ទីររៀបចំដែនដី នគរោបនីយកម្ម សំណង់មិងសុរិយោដីខេត្តបន្ទាយមានជ័យបាននិយាយថា៖ ឆ្លងកាត់ការដោះស្រាយនេះ នាពេលនេះ ក្រុមការងារនឹងបន្តរកដំណោះស្រាយណាមួយឬបដិសេធលើភាគីម្ខាងទៀតតែម្តង ដើម្បីអោយភាគីទំនាស់ងាយស្រួលបញ្ចប់រឿង ។

លោកបន្តថា ៖ ក្នុងនោះ ភាគីបានស្នើអោយគណៈកម្មការកំណត់កាលបរិច្ឆេទចុះវាស់វែង ផ្ទៀងផ្ទាត់ព្រំនិងផ្ទៃដីទំនាស់ គឺយករសៀលថ្ងៃដដែលនេះចុអធ្វើការជាក់ស្តែង ។

ចំពោះដីរបស់ឈ្មោះង៉ាន់ ហ្វានីតា ដែលមានលេខនិយាមការរួចស្រេចត្រូវយកមកបញ្ជាន់លើផ្ទៃដីទំនាស់ដើម្បីដឹងថា មានអ្នកពាក់ព័ន្ធត្រង់ចំណុចណា កន្លែងណានិងមានទំហំប៉ុន្មាន ?

សូមបញ្ជាក់ថា ដីទំនាស់នោះស្ថិតនៅចំណុចបឹងជង្រុកភូមិទួលប្រាសាទឃុំទួលពង្រស្រុកម៉ាឡៃ ។ ក្នុងនោះ ក្បាលដីដែលវាស់វែងនិងចង្អុលបង្ហាញដោយឈ្មោះហម សំខាន់និងឈ្មោះឡុង ឆេងម៉ង មានទំហំ៩៨៥.៩២៨ម៉ែត្រក្រឡា។ ហើយដីអ្នកពាក់ព័ន្ធក្នុងដីនោះ មាន ១/ ឈ្មោះឯម ហុន មានទំហំ៧៦.១៤៧ម៉ែត្រក្រឡា ។២/ឈ្មោះស៊ន អុីម មានទំហំ ១៩១.២០៨ម៉ែត្រក្រឡា ។និង៣/ឈ្មោះទូច ណារិន មានទំហំ២៩០.៥៤១ម៉ែត្រក្រឡា ។

ចំណែកដីទំនាស់ដែលឈ្មោះនូវ ស្រស់ អះអាងគឺស្ថិតលើទំហំដីខាងលើ ហើយបានលក់ ផ្ទេរផ្ទូរនូវដីទីតាំងតែដដែលនោះទៅអ្នកទិញច្រើននាក់ទីទៃពីគ្នា ហើយក្នុងពេលបន្តបន្ទាប់ខុសបរិច្ឆេតគ្នា ដែលជាហេតុអោយមានទំនាស់រាំរ៉ៃចន្លោះពី៦ទៅ១០ឆ្នាំមកនេះ ៕ដោយឃិន គន្ធា