ថ្នាក់ដឹកនាំបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំចូលរួមអបអរសាទរទីវាជ័យជំនះ៧មករា១៩៧៩.២០២១

ខេត្តកំពង់ធំ៖ ថ្ងៃ៧មករាគឺជាកំណើតទី២របស់ប្រជាជនកម្ពុជាទូទាំងប្រទេស កងកម្លាំងមន្រ្តីរាជការ ប្រជាពលរដ្ឋ សិស្សនុសិស្ស បានសម្តែងនូវសេចក្តីត្រេតអរ ដែលកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ មកដល់ថ្ងៃនេះ ក៏ដោយសារតែមានថ្ងៃមករាឆ្នំា១៩៧៩ គឺជាថ្ងៃប្រជាជាតិខ្មែររស់ឡើងវិញ ក្រោមការដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជា ដោយអនុវត្តនយោបាយឈ្នះៗទាំងអស់គ្នា។
ជាក់ស្តែង ក្នុងខួបលើកទី៤២ ទីវាជ័យជំនះ ៧ មករា ២០២១ ឧត្តមសេនីយ៍ទោសោមស៊ុនមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រារព្វគោរពវិញ្ញាណក្ខន្ធកម្មាភិបាលយុទ្ធជនយុទ្ធនារី ជូនដល់ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា បានលះបង់សាច់ស្រស់ឈាមស្រស់ និង អាយុជីវិតប្ដូរផ្ដាច់ការពារ រាល់សមិទ្ធផលដែលបានប្រសូត្រឡើងក្រោយថ្ងៃជ័យជំនះ៧ មករា និងការពារទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍ប៉ុលពតវិលត្រឡប់មកវិញបាន។
ពិធីនេះប្រព្រឹត្តទៅនៅវិមានរំលឹកគុណយុទ្ធជនពលី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំស្ថិតនៅភូមិក្រចាប់សង្កាត់អាចារ្យលាក់ក្រុងស្ទឹងសែនខេត្តកំពង់ធំ និងបានដុតធូបតាមផ្នូរររបស់កម្មាភិបាលយុទ្ធជនយុទ្ធនារីដែលបានពលីជីវិត ឧត្តមសេនីយ៍ទោសោម ស៊ុនបានអានសាររបស់សម្ដេចមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវាខួបលើកទី ៤២ នៃថ្ងៃជ័យជម្នះ ៧ មករា២០២១។
ឧត្តមសេនីយ៍ទោសោម ស៊ុន បានសំណូមពរដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានត្រូវចងចាំជានិច្ចនៅស្មារតីថ្ងៃជ័យជំនះ ៧មករាឆ្នាំ ១៩៧៩ ដែលជាថ្ងៃកំណើតទី 2 របស់យើងទាំងអស់គ្នា មានថ្ងៃជ័យជំនះ 7 មករា ទើបយើងមានអ្វីៗគ្រប់យ៉ាងនៅថ្ងៃនេះ ដូច្នេះយើងទាំងអស់គ្នាត្រូវខិតខំរួមគ្នាថែរក្សាឲ្យបានគង់វង្សនូវសមិទ្ធផល យើងត្រូវរួមគ្នាថែរក្សាឲ្យបានសន្តិភាពដែលបានដោយលំបាក ហើយកំពុងមានដូចសព្វថ្ងៃនេះ ដើម្បីរួមគ្នាបន្តអភិវឌ្ឍប្រទេសជាតិកម្ពុជាយើងឲ្យមានការរីកចម្រើនជាបន្តទៅទៀត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៃយើង។
ដោយ ប៊ុន រដ្ឋា