ប្រជាពលរដ្ឋជាង២០០គ្រួសារនៅស្រុកសៀមប៉ាង បើកផ្លូវឲ្យអាជ្ញាធរធ្វើការអភិវឌ្ឍន៍ទីប្រជុំជនស្រុក ឲ្យមានសោភ័ណ្ឌភាព

ខេត្តស្ទឹងត្រែង៖ប្រជាពលរដ្ឋជាង២០០គ្រួសារ កំពុងរស់នៅតាមជួរមាត់ទន្លេក្នុងស្រុកសៀមប៉ាង បានស្ម័គ្រចិត្តចាកចេញពីតំបន់នោះបន្តបន្ទាប់គ្នា ដើម្បីបើកផ្លូវឲ្យអាជ្ញាធរធ្វើការអភិវឌ្ឍន៍ទីរួមស្រុកឲ្យមានសោភ័ណ្ឌភាពស្អាតគួរជាទីទាក់ទាញ ។

ក្នុងសកម្មភាពរុះរើរ និងដឹកជញ្ចូនសម្ភារៈផ្ទះសម្បែងចាកចេញពីជួរមាត់ទន្លេសេកុង ក្នុងទីរួមស្រុកសៀមប៉ាងនាពេលថ្មីៗនេះ ក្រុមប្រជាពលរដ្ឋបានបញ្ជាក់ថាៈក្រោយទទួលបានសំណូមពរពីអាជ្ញាធរស្រុករួចមក ប្រជាពលរដ្ឋយើងមួយចំនួនបា
ននាំគ្នារុះរើរផ្ទះសម្បែងចាកចេញពីតំបន់ជួរមាត់ទន្លរសេកុងនេះ ព្រោះនៅខែវស្សាម្តងៗទឹក ទន្លេឡើងមកខ្លាំងនិងហូរច្រោះបាក់ដីបង្ករឲ្យកើតមានហានីភ័យ និងរងផលប៉ះពាល់ដល់ផ្ទះសម្បែងថែមទៀត ។ ពួកគាត់គាំទ្រនូវគោលការណ៍របស់អាជ្ញាធរស្រុក ដែលចង់បានតំបន់ជួរមាត់ទន្លេនេះធ្វើការអភិវឌ្ឍន៍ ព្រោះបើនាំគ្នាបង្ខំរស់នៅតទៅទៀតក៍គ្មានសុវត្ថិភាពដែរ ដោយសារដីច្រាំងទន្លេចេះតែបាក់ទៅបន្តិចម្តងៗ និងបង្ករឲ្យខូចដល់ផ្លូវថ្នល់ថែមទៀតផង ។

លោក សំ ប៊ុនធិន អភិបាលរងស្រុកសៀមប៉ាងបានបញ្ជាក់ថាៈបញ្ហាប្រ
ឈមនេះពិតជាបង្ករការគ្រោះថ្នាក់ ខ្លាំងណាស់ដល់ប្រជាពលរដ្ឋដែលអាស្រ័យលំនៅដ្ឋាននៅតាមជួរមាត់ទន្លេនេះ ។ លោកថាៈនៅពេលដែលប្រជាពលរដ្ឋ និងបងប្អូនអាជីវករព្រមផ្លាស់ប្តូរទីលំនៅហើយនោះ អាជ្ញាធរស្រុក នឹងរៀបចំទីតាំងតាមជួរមា
ត់ទន្លេសេកុងនេះ ឲ្យប្រែក្លាយទៅជាសួនច្បារ

-កន្លែងអង្គុយលំហែរ

-កន្លែងហាត់ប្រាណជាដើម ដើម្បីឲ្យមានសោភ័ណ្ឌភាពស្អាត និងលើកមុខមាត់ស្រុកយើងគួរជាទីទាក់ទាញ ។

សូមបញ្ជាក់ថាៈការផ្លាស់ប្តូរទីលំនៅនេះចំពោះប្រជាពលរដ្ឋ និងបងប្អូនអាជីវករដែលមានលំនៅដ្ឋានតាមជួរមាត់ទន្លេសេកុងនេះ បើក្រុមការងារ ដោះស្រាយផលប៉ះពាល់បានស្រង់បញ្ជីឈ្មោះរួចរាល់ហើយនោះ អាជ្ញាធរស្រុក នឹងផ្តល់ដីសម្បទានសង្គម
កិច្ច ក្នុងមួយគ្រួសារទទួលបានក្បាលដីស្មើនិង២៥ម៉ែត្រ ជម្រៅ៤៥ម៉ែត្រ សម្រាប់សាងសង់លំនៅដ្ឋាន និងមានរៀបចំទីផ្សារឲ្យលក់ដូរត្រឹមត្រូវ ផងដែរ ៕