គិតមកដល់ពេលនេះ មានពលរដ្ឋ ជប៉ុនរហូតដល់៨៥៨០នាក់ត្រូវចូល សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរយៈ ពេលមួយសបា្ដហ៍កន្លងមក ដោយអាការ ហេវហត់អស់កម្លាំងបណ្ដាលមកពីក្ដៅ ខ្លាំង និងពលរដ្ឋ១៥នាក់បានបាត់បង់ ជីវិតក្នុងហេតុការណ៍អាកាសធាតុក្ដៅ ខ្លាំងនេះ ។ ក្រសួងគ្រប់គ្រងគ្រោះមហន្ដរាយ ធម្មជាតិជប៉ុនកាលពីថ្ងៃទី២៩ ខែកក្កដា បានប្រកាសឱ្យដឹងថា តាមតួលេខរយៈ ពេលមួយសបា្ដហ៍កន្លងមក
ចំនួនពលរដ្ឋ ដែលផលប៉ះពាល់ដោយអាកាសធាតុ ក្ដៅខ្លាំងកើនឡើងទ្វេដងពី៣៣០៩នាក់ ឡើងដល់៨៥៨០នាក់ ។ ក្នុងចំណោម ពលរដ្ឋដែលរងផលប៉ះពាល់ខ្លាំងជាងគេ បំផុតគឺអ្នកដែលមានវ័យចំណាស់ អាយុ ៦៥ឆ្នាំឡើងទៅមានរហូតដល់ជាង៣ ពាន់នាក់ ។ ដោយឡែកនៅក្នុងថ្ងៃទី២៦ ខែកក្កដា កន្លងមក ចំនួនពលរដ្ឋដែលត្រូវបញ្ជូន តាមរថយន្ដសង្គ្រោះទៅកាន់មន្ទីរពេទ្យ មានរហូតដល់២៤៨៨នាក់ គឺជាចំនួន យ៉ាងច្រើនដែលរថយន្ដសង្គ្រោះត្រូវធ្វើ ការពេញមួយថ្ងៃគ្មានពេលសម្រាក ។
រលកកម្ដៅវាយប្រហារនៅជប៉ុននៅ ក្នុងឆ្នាំនេះគឺខ្លាំងជាងឆ្នាំមុនៗទាំងអស់ ចាប់តាំងពីរដ្ឋាភិបាលជប៉ុនកត់សម្គាល់ ពីរលកកម្ដៅចាប់ផ្ដើមវាយប្រហារ ជប៉ុននៅឆ្នាំ២០០៨មក ។ ក្រសួងគ្រប់ គ្រងគ្រោះមហន្ដរាយជប៉ុនបានប្រកាស ថា អាកាសធាតុក្ដៅខ្លាំងនឹងនៅបន្ដជា ច្រើនថ្ងៃនាពេលខាងមុខ