កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ថ្លែង ក្រេីន រំលឹក ដល់ មន្ត្រី នគរបាល ឲ្យ មាន ការ ប្តេជ្ញា ចិត្ត ដោយ មោះមុត ក្នុង ការ ការពារ និង ថែរក្សា រាជរដ្ឋាភិបាល ស្របច្បាប់ដែល កេីត ចេញ ពី ឆន្ទៈ របស់ ប្រជាពលរដ្ឋ ព្រមទាំង ចូលរួម ទប់ស្កាត់ ការ បង្ក អុកឡុក និង បំពុល សង្គម ពី សំណាក់ ក្រុម ឧទ្ទាម ក្រៅ ច្បាប់ ផង ដែរ ។ ការ ស្នើ ឡើង យ៉ាង ដូច្នេះ ក្នុង ឱកាស ចូលរួម ពិធី បេីក វគ្គ បំប៉ន ជំនាញ ការពារ ថ្នាក់ដឹកនាំ អន្តរាគមន៍ តម្រួត បទ បញ្ជា ចរាចរ នាព្រឹក ថ្ងៃ ទី ៨ ខែមករា ឆ្នាំ ២០២១ នៅ ស្នងការរដ្ឋាននគរបាល ខេត្ត កំពង់ចាម ។
ឆ្លៀត ក្នុង ឱកាស នោះ ដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន ថ្លែង កោតសរសើរ ដល់ កងកម្លាំង ទាំង ៣ភេទ រួមនឹង កម្លាំង ប្រជាការពារ នៅតាម ឃុំ -សង្កាត់ ដោយ ក្នុង ឆ្នាំ ២០២០កន្លង មក នេះ បាន ប្រឹងប្រែង ពុះពារ គ្រប់ ឧបសគ្គ ក្នុង ការ សម្រេច ភារកិច្ច ប្រកប ដោយ ស្មារតី ទទួល ខុសត្រូវ ខ្ពស់ អនុវត្ត តាម គោលនយោបាយ របស់ រាជរដ្ឋាភិបាល ដោយ លះបង់ កម្លាំង កាយ ចិត្ត ហ៊ាន ធ្វើ ពលិកម្ម គ្រប់ បែបយ៉ាង ដេីម្បី បុព្វហេតុ ជាតិ មាតុភូមិ និង ការ ប្តេជ្ញា ចិត្ត ខ្ពស់ ប្តូរផ្តាច់ ការពារ រាជរដ្ឋាភិបាល ស្របច្បាប់ ដោយ មិន អនុញ្ញាត ឲ្យ ក្រុម ឧទ្ទាម ក្រៅ ច្បាប់ ធ្វេី សកម្មភាព បង្ក អសន្តិសុខ បាន ឡើយ ។
ជាមួយគ្នា នោះ ឯកឧត្តម អភិបាលខេត្ត ក៏ បាន ស្នើ ដល់ កងកម្លាំង នគរបាល ទាំងអស់ ត្រូវមានការ យកចិតទុកដាក់ បង្កេីន ការ អភិវឌ្ឍន៍ ចំណេះដឹង របស់ ខ្លួន ក្នុង នោះ ត្រូវ បន្ត អនុវត្ត ផែនការ យុទ្ធនាការ ប្រយុទ្ធ ប្រឆាំង គ្រឿងញៀន ខុសច្បាប់ និង បន្ត ការអនុវត្ត ច្បាប់ ចរាចរ ផ្លូវ គោក ដេីម្បី ការពារ អាយុជីវិត ប្រជាពលរដ្ឋ ព្រមទាំង ទប់ស្កាត់ អំពើ ជួញដូរ មនុស្ស និង ទប់ស្កាត់ ការ ដាក់ ប៉ុស្តិ៍ អាណាធិបតេយ្យ ទៀត ផង ចំពោះ កម្លាំង នគរបាល អគ្គីភ័យ ត្រូវ ត្រៀម លក្ខណៈ សម្បត្តិ ទុក ជាមុន ដេីម្បី ចេញ អន្តរាគមន៍ ឲ្យ បាន ទាន់ ពេល វេលា ក្នុង ពេល ដែលមាន អគ្គីភ័យ កេីត ឡើង ។
លោក ឧត្ដមសេនីយ៍ ទោ ឯម កុសល ស្នងការ នគរបាល ខេត្ត កំពង់ចាម បាន ឲ្យដឹងថា ក្នុង រយៈពេល ១ឆ្នាំ ២០២០កន្លង មក នេះ បទល្មើស ព្រហ្មទណ្ឌ កេីតឡេីង ៤៤លេីក ប្រៀបធៀប នឹង ឆ្នាំ មុន ថយចុះ ២៤លើក ក្នុង នោះ បង្គ្រាប បាន ៤៣លេីក ឃាត់ ខ្លួន ៧៦នាក់ បទល្មើស រំលោភ សេពសន្ថវៈ ៨លេីក ឃាត់ ខ្លួន ៩នាក់ បទល្មើស គ្រឿងញៀន ២៥៤លេីក ការ បង្គ្រាប កេីនឡេីង ៦៩លេីក ក្នុង នោះ ករណី ជួញ ដូរ បាន ២៣៣លេីក និង ករណី ប្រេីប្រាស់ បាន ២១លេីក ឃាត់ ខ្លួន ៩៨២នាក់ បទល្មើស ល្បែង ស៊ីសង ខុសច្បាប់ ៩១លេីក កេីនឡេីង ៥៧លេីក ឃាត់ ខ្លួន ២៦៤នាក់ បទល្មើស សេដ្ឋកិច្ច ៣៩លេីក ថយចុះ ៣២លេីក ឃាត់ ខ្លួន ១០នាក់ ករណី គ្រោះថ្នាក់ ចរាចរ ១៧៦លេីក ប្រៀបធៀប នឹង ឆ្នាំ មុន ថយចុះ ២៦លេីក បណ្តាល ឲ្យ ស្លាប់ ៩៦នាក់ ថយចុះ ២៤នាក់ និង របួស ២៥២នាក់ ថយចុះ ២៣នាក់ ៕