រីជាក់ស្តែងកាលពីថ្ងៃទី០៧ខែមករា ឆ្នាំ២០២១ សកម្មភាពដឹកបទល្មើសព្រៃឈើចេញពីព្រៃឡង់នៅតែបន្តរគ្នាដោយគោយន្តកន្ត្រៃដូចហែអង្គកឋិនទានស្ថិតនៅក្នុង ឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅទីនោះបានបញ្ជាក់ថាការដឹកជញ្ជូនផលអនុផលព្រៃឈើចេញពីព្រៃឡង់តាមច្រកតោ ដែលមានមេស្នាក់ការបរិស្ថានឈ្មោះសំ សាង បានចូលរួមចំណែកបំផ្លាញព្រៃឡង់ជាមួយឈ្មួញយ៉ាងសកម្មផងដែរ
ការដឹកជញ្ជូនផលអនុផលព្រៃឈើចេញពីព្រៃឡង់យ៉ាងសកម្មនេះ គឺមាន ១ឈ្មោះហុន ហៅប៉េ ២ឈ្មោះណាងនៅ99 ៣ឈ្មោះចែគង់ នៅភូមិសំអោង ហើយនិងឈ្មោះលីន ដែលមានតួរនាទីជាទាហានជើងទឹកតែមកបំផ្លាញព្រៃឡង់ បើប្រភពមួយបានបង្ហើបថាឈ្មោះលីននេះច្រើនតែដាក់តាមឡានដំលូងមីនៅពេលដឹកចេញ។
ករណីបទល្មេីសព្រៃឈេីខាងលេីនេះបេីលោកសំសាងដែលជាមេបរិស្ថានមិនបង្ក្រាបហេីយធ្វេីបែបកន្ទេលធំបន្លំដេកសម្ងំចាំតែយកលុយបទល្មេីសនោះព្រៃឈេីក្នុងដំបន់ព្រៃឡង់និងត្រូវវិនាសជាមិនខាន ។
បញ្ហារនេះលោកសាយសំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថានគួរតែចាត់ការចំពោះការការពារព្រៃឈេីដែលនៅសេសសល់នេះផងកុំបណ្តោយឱ្យបទល្មេីសវារីករាលដាលថែមទៀត និងមានចំណាត់ការលេីមន្ត្រីបរិស្ថានដែលប្រចាំការអង្គុយបក់ផ្សែងនេះផង។