​អ៊ីស្រាអែល វាយប្រហារ ចំ​សាលារៀន​នៅ​ហ្គា​សា សម្លាប់​មនុស្ស ២០​នាក់

0

​យ៉ាងហោចណាស់​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន ២០​នាក់​បន្ថែមទៀត បាន​ស្លាប់​កាលពី​ព្រឹក ថ្ងៃ​ពុធ ទី​៣០ ខែកក្កដា នេះ ដោយសារតែ​ការទម្លាក់​គ្រាប់បែក របស់​អ៊ីស្រាអែល ទៅលើ សាលារៀន​មួយ កន្លែង ស្ថិតនៅ​ក្រុង​ហ្សា​បាលី​យ៉ា ភាគ​ខាងជើង តំបន់​ហ្គា​សា​ស្ទ្រី​ព ។​ ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិន​ហួ បានចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ នេះ​ទៀតថា សាលារៀន​ដែល​ត្រូវ កងទ័ព អាកាស​អ៊ីស្រាអែល វាយប្រហារ​នេះ គឺជា​ទីតាំង​ដែល​ជនភៀសខ្លួន ប៉ា​ឡេ​

download (7)

ស្ទី​ន រាប់ពាន់នាក់ យក​ជាទី ជ្រកកោណ និង​ព្យាបាល​អ្នករងរបួស ដោយសារតែ​ការវាយប្រហារ កន្លងមក​រវាង​អ៊ីស្រាអែល និង ក្រុម សកម្មប្រយុទ្ធ​ហា​ម៉ាស់ ។​ ​គួរ​បញ្ជាក់ថា លោក​អគ្គលេខាធិការ​នៃ​អង្គការសហប្រជាជាតិ បាន គី​មូ​ន បាន​អំពាវនាវ​ពី ទីស្នាក់ការ​យូ​អិន​នា​បុរី​ញូយ៉ក កាលពី​ថ្ងៃ​អង្គារ ឲ្យ​ភាគី​ទាំងពីរ​បញ្ឈប់​ការបាញ់ប្រហារ​ដាក់គ្នា ដោយ​គ្មាន​លក្ខខណ្ឌ ប៉ុន្តែ​សេចក្តីអំពាវនាវ​នេះ មិនមាន​ឥទ្ធិពល​អ្វី​ដល់​ជម្លោះ​ដែល​កំពុងតែ ក្តៅគគុក​នោះឡើយ ស្របពេល ដែល​មនុស្ស​ស្លាប់​រហូតមកដល់​ថ្ងៃ​ពុធ​នេះ បាន​កើនឡើង ដល់​ជាង ១.២០០​នាក់ និង ជាង ៦.០០០ នាក់​ផ្សេងទៀត​រងរបួស ៕download (6)images (2)