ខេត្ដប៉ៃលិន ៖ សមត្ថកិច្ចចម្រុះសហការជាមួយនឹងកម្លាំងរដ្ឋបាលព្រៃឈើប៉ៃលិន ក្រោ មការដឹកនាំបញ្ជាផ្ទាល់ ពីលោក ជុំ សែនសទ្ធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន បាន ចុះបង្ក្រាបឈើប្រណីតក្នុងចម្ការតាង៉ែនមួយកន្លែង ដែលមានម្ចាស់ ឈ្មោះ ឃុន វណ្ណៈ ជាស មាជិកក្រុមប្រឹក្សាខេត្តប៉ៃលិន ។
ហេតុការណ៍ចុះបង្ក្រាបនេះ បានកើតឡើងកាលពីវេលាម៉ោង ២និង៤០នាទីរសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុង-ខេត្តប៉ៃលិន ។ ប្រភពជុំវិញកន្លែងកើតហេតុបានឱ្យដឹងថា ចម្ការតាង៉ែនដែលសមត្ថកិច្ចចម្រុះចុះបង្ក្រា បឈើប្រណីតនេះ ដែលមានម្ចាស់ ឈ្មោះ ឃុន វណ្ណៈ ជាសមាជិកក្រុមប្រឹក្សាខេត្ត រស់នៅភូមិ ប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។
ប្រភពបន្តទៀតថា ហើយចម្ការនេះ ត្រូវបានម្ចាស់ទុក ចោលដោយមិនមានអ្នកចាំនោះទេ ។ ប្រភពពីលោក មិន រ៉ាវុធ នាយសង្កាត់រដ្ឋបាលព្រៃឈើប៉ៃលិន បានបង្ហើបឱ្យអ្នកឆ្លើយ ឆ្លងព័ត៌មានកម្ពុជាថ្មីដឹងថា តាមការរាយការណ៍ពីបណ្តាញរបស់លោក ថាមានឈើប្រណិតជាច្រើនកំណាត់ ត្រូវបានឈ្មួញលាក់ទុកក្នុងចម្ការដែលមានម្ចាស់ ឈ្មោះ ឃុន វណ្ណៈ លោកក៏បា នរាយការណ៍ជូនទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន ដើម្បីសុំយោបល់និងធ្វើការចុះ បង្ក្រាប ។
ប្រភពបន្តថា ពេលសមត្ថកិច្ចចម្រុះចុះទៅដល់កន្លែងកើតហេតុ គឺមិនមាននរណាម្នា ក់នៅក្នុងរោងចាំចម្ការនោះទេ ប៉ុន្តែរកឃើញឈើជាច្រើនកំណាត់ដូចជា ប្រភេទធ្នង់ចំនួន២៧ដុំ ជាង១ម៉ែត្រគូប នាងនួនចំនួន១៩ដុំ និងគ្រញូងចំនួន១៤ដុំ ដែលគេយកទៅគ្របទុកក្នុងតង់កៅស៊ូលាក់នៅក្នុងរោងចាំចម្ការមួយនេះ ស្ថិតក្នុងភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។ ក្រោយពីធ្វើការចុះបង្ក្រាបរួច ខាងរដ្ឋបាលព្រៃឈើបាននាំឈើយកមករក្សាទុ កនៅស្នាក់ការរដ្ឋបាលព្រៃឈើខេត្តប៉ៃលិន និងធ្វើការស្រាវជ្រាវរកម្ចាស់ ព្រមទាំងរៀបចំសំនុំ រឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនីតិវិធី ៕