កំពង់ធំះនៅថ្ងៃអាទិត្យទី១០ខែមករា ឆ្នាំ២០២១ លោកម៉ង់រដ្ឋាជាជំនួយកាឯក ឪត្តមកិត្តិនីតិកោសលបណ្ឌិតងួន ញុិល សមាជិកអចិន្ត្រៃយ៍ គណះកម្មាធិការកណ្តាល គណះបក្សប្រជាជនកម្ពុជា អនុប្រធានទី១ រដ្ឋសភាជាតិ និងជាប្រធានក្រុមការងារគណះបក្ស ចជួយមូលដ្ឋានខេត្តកំពង់ធំ បាននាំយកអំណោយដ៍ថ្លៃថ្លា របស់លោកជំទាវលឹម ផល្លាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ដោយមានការចូលរួមពីលោកមេឃចើងដើង ក្រុមប្រឹក្សាឃុំ លោកចក់ ភីនាយកសាលាសំពៅលូនលោកមេភូមិនិងអភូមិពណ្ណរាយ ដើម្បីចែកជូនដល់ជនពិការ ដែលមានជំងឺរាកំរ៉ៃ ដេកជាប់នឹងកន្ទេលជាយូរឆ្នាំមកហើយ មានឈ្មោះសន នឿនភេទប្រុស អាយុ៤០ឆ្នាំ ប្រពន្ធឈ្មោះកែវ មុំអាយុ៣៨ឆ្នាំមានកកូនចំនូន១នាក់ភេទស្រី អាយុ១០ឆ្នាំនៅរៀន ហើយមានទីលំនៅភូមិពណ្ណរាយ ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
អំណោយដ៍ថ្លៃថ្លារបស់លោកជំទាវលឹម ផល្លារួមមាន៖
ទឹកសុទ្ធចំនួន១០យួ
ទឹកត្រីចំនួន១យួ
ទឹកសុីអុីវចំនួន១យួ
បីុចេងចំនួន១កញ្ចប់
អំបិលចំនួន1 kg
ស្ករសចំនួន1kg
អង្ករចំនួន50kg
មីម៉ា ម៉ាចំនួន១កេះ
ម៉ាស់ចំនួន១ដុំ
និងថវិកាចំនួន២០មុឺនរៀលផងដែរ។លោកម៉ង់ រដ្ឋាបានបញ្ជាក់ថាទោះបីអំណោយនេះតិច ទួចស្តួចស្តើងក៍ពិតមែន ក៍បានជួយរំលែក និងសំរាលដល់ក្រុមគ្រួសារដែលមានជំងឺរុាំរ៉ៃដេកជាប់នឹងកន្ទេលរាបើឆ្នាំកន្លងមកហើយ។
ក្នុងឪកាសនោះលោកម៉ង់ រដ្ឋាក៍បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខ ទុក្ខពីសំណាក់ថ្នាក់ដឹកនាំ ពិសេសលោកជំទាវ លឹម ផល្លា ដែលគ្រប់ពេលវេលា លោកជំទាវតែងតែផ្តាំផ្ញើឲបងប្អួនយើងទាំងអស់គ្នាយកចិត្តទុកដាក់បំផុតដល់ក្តីសុខ ទុក្ខ របស់បងប្អូន ប្រជាពលរ្ឋដ្ឋគ្រប់ពេលវេលា ដោយមិនប្រកាន់រឺរើសអើងអ្វីឡើយ។
ជាទីបញ្ចប់លោកម៉ង់ រដ្ឋាបានមានប្រសាសន៍បន្ថែម ពន្យល់ណែនាំដល់ បងប្អួនឲយល់ដឹងកាន់តែច្បាស់អំពីការទប់ស្កាត់និងការ ការពារជំងឺកូវីដ១៩ ដោយគោរពនិងមានការចូលរូម តាមការណែនាំរបស់ក្រសួងសុខាភិបាលជានិច្ច៕