ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី ១១ខែ មករា ឆ្នាំ ២០២១ មន្ទីរអប់រំយុវជននិង
កីឡាខេត្តកំពង់ឆ្នាំង បានរៀបចំបើក បវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១ នៅសាលអនុវិទ្យាល័យ និងបឋមសិក្សាគិរីសុវណ្ណវង្ស ដោយប្រព្រឹត្តិទៅ ក្រោមអធិបតីភាព ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ ព្រមទាំងមានការចូលរួមពី ប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ ផងដែរ។
នៅក្នុងឱកាសនោះផងដែរលោកគិត មុន្នីរិទ្ធអនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តខេត្តកំពង់ឆ្នាំង បានឡើងអានសារសម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានខ្លឹមសារថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ននឹងផ្តល់អាទិភាព លើវិស័យអប់រំនិងសុខាភិបាលបន្ទាប់ពីកម្ពុជាបានទទួលផលពីដំណក់ប្រេងដំបូង។
សូមបន្តលើកកម្ពស់សុខភាពអនាម័យ ក្នុងបរិបទកូវីដ១៩ ដោយអនុវត្តតាមអភិក្រម៣ការពារ ៣កុំ ជាពិសេសចូលរួមទប់ស្កាត់នៃការឆ្លងជង្ងឺកូវីដ១៩ ក្នុងគ្រឹះស្ថានសិក្សាការអប់រំពីសុវត្ថិភាព សុខភាព សិក្សា ការរក្សាគម្លាត១,៥ម៉ែត្រនិងសុវត្ថិភាពចំណីអាហារ ។
មានប្រសាសន៍នាឱកាសនោះឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត ក៏បានបញ្ជាក់បន្ថែមថា ឆ្នាំសិក្សាថ្មីនេះ គឺសូម លោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្សានុស្ស ខិតខំទៅជាមួយនឹង ស្មាតី បង្កាទប់ស្កាត់ ការរីករាល រាលដាលនៃជំងឺកូវិត ១៩ ដោយអនុវត្តអោយបាននូវ វិធានការអនាម័យ ការពាក់ម៉ាស លាងសម្អាត់ដៃ កំចាត់មេរោគ និងវិធានការដ៏ទៃទៀតតាមការណែនាំរបស់ក្រសួងសុខាភិបាល អោយបានជាប្រចាំ។
ឯកឧត្តម អភិបាលខេត្ត បានផ្តាំផ្ញើរ ដល់សិស្សានុសិស្សទាំងអស់ អោយបន្តការខិតខំរៀនសូត្រ ជៀសវាងអោយឆ្ងាយពីការសេពគ្រឿងញៀន ក្មេងទំនើង អប់រំខ្លួន អោយ ក្លាយជាកូនល្អ សិស្សល្អ និងមិត្តល្អ ជាធនធានមនុស្សដ៏ ប្រពៃ បន្តវេនកសាងសង្គមជាតិ អោយមានការរីកចំរើនទៅថ្ងៃអនាគត អោយប្អូនសិស្សានុសិស្សចូលរួមអនាមយ័ជាប្រចាំនិងលាងដៃនិងសាប៊ូឬអាកុល ជែល ត្រូវអង្គុយដកគុំលាតពីគ្នាដើម្បីជៀសវៀងការឆ្លងរីករាលដាលនៃជម្ងឺកូវិដ១៩ និងអនុវត្តអោយបានតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
នៅក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តនិងលោកជំទាវ បានឧបត្ថម្ភថវិកាចំនួន១លានរៀល រួមនិង ម៉ាស់ សម្ភារៈសិក្សា និង សារុងដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សផងដែរ ៕