នាយកសាលាពលទាហានភូមិភាគពិសេសខេត្តកំពង់ឆ្នាំង បានបកស្រាយបំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍កាលពីចុងខែវិច្ឆិកា២០២០ ថា៖លោកបានព្យាយាមសម្របសម្រួលដោះស្រាយហើយលោកមិនបានគេចវេសនោះទេ

ខេត្តកំពង់ឆ្នាំង បន្ទាប់ពីមានការបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក និងបណ្តាសារព័ត៌មានក្នុងស្រុកមួយចំនួន ដោយបានចោទប្រកាន់លោកឧត្តម
សេនីយ៍ត្រី នាយកសាលាពលទាហានភូមិភាគពិសេស ថាបានបង្កឲ្យមានគ្រោះ
ថ្នាក់ចរាចរ ហើយមិនទទួលខុសត្រូវដល់ជនរងគ្រោះ និងថែមទាំងបានប្តឹងទៅជនរងគ្រោះទៀតនេះ នៅព្រឹកថ្ងៃទី 11 ខែ មករាឆ្នាំ 2021 លោក កង ប៊ុនធឿនបានចេញមុខបកស្រាយចំពោះសារព័ត៌
មានថាគឺជាការមិនពិតនោះទេ ដែលចោទលោកថាៈមិនទទួលខុសត្រូវ នោះ។

លោក ឧត្តមសេនីយ៍ត្រីកង ប៊ុនធឿន នាយកសាលាពលទាហានយោធភូមិភាគពិសេសបានបញ្ជាក់ថា នៅថ្ងៃកើតហេតុ គឺល្ងាចថ្ងៃទី 29 ខែវិច្ឆិកា ឆ្នាំ 2020 នៅតាមបណ្ដោយផ្លូវជាតិលេខ 5ត្រង់ចំណុចផ្លូវចូលសាលាភូមិភាគ6ក្នុរថយន្តរបស់ លោកមានគ្នា 5 នាក់ រួមទាំងអ្នកបើកបររថយន្តរបស់លោកម្នាក់ផង ។

ពេលមកដល់កន្លែងកើតហេតុ អ្នកបើក
បររថយន្តរបស់លោក បានបត់ឆ្វេងដៃ លុះបត់ជិតផុតទៅហើយស្រាប់តែមានម៉ូតូមួយគ្រឿងជិះគ្នា 5 នាក់បានមកបញ្ច្រាស់ទិស ជាមួយរថយន្តរបស់លោក ហើយបម្រុងគេច តែគេចេញមិនផុតព្រោះ ជួបឧបសគ្គ ទើបមកបុករថយន្តរបស់លោក តែម្តង។

នៅក្នុងហេតុការណ៍នោះ ក្រោយពីដឹងថាមានអ្នករងរបួសធ្ងន់ លោកក៏បានហៅរថយន្តពេទ្យរបស់សាលាយោធាភូមិភាគពិសេសដើម្បីជួយដឹកជនរងគ្រោះទៅមន្ទីរពេទ្យ ប៉ុន្តែរថយន្តមកមិនទាន់ទើបរថយន្តរបស់សមត្ថកិច្ចនគរបាលនៅជិតនោះជួយដឹកជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

ក្រោយពេលកើតហេតុ លោកបានឲ្យតំណាងរបស់ខ្លួន ទៅចចា សម្រប
សម្រួលជាមួយភាគីជនរងគ្រោះរហូត
ដល់ទៅចំនួន ៤ លើក និងលើកចុង
ក្រោយ មានទាំងមេធាវីផង លោកសូមជូនសំណងទៅជនរងគ្រោះចំនួន៤ពាន់ដុល្លារ ប៉ុន្តែភាគីខាងជនរងគ្រោះដែលមានកុមារអាយុ២ឆ្នាំម្នាក់បានស្លាប់ផង មិនទទួលយក ។

ក្នុងនោះផងដែរលោក កង ប៊ុនធឿន ភាគីរថយន្ត បានបន្តថាៈ ក្រោយពេលដឹងថា៖ ភាគីបង្ករបានស្លាប់កុមារម្នាក់ ក្រោយ
ពេលដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ លោកបានចាត់ឱ្យតំណាងរបស់លោក ទៅជួយឧបត្ថម្ភក្នុងកម្មវិធីបុណ្យសពក្មេង
តូចអាយុ 2 ឆ្នាំ ដោយក្នុងនោះមាន អង្ករចំនួន ៣ការ៉ុង ស្មើ១៥០គីឡូក្រាម ទឹកក្រូច ២កេស ថវិកាចំនួន២០ ម៉ឺនរៀល និងសម្ភារៈមួយចំនួនទៀតផង។

និយាយជារួម ទាំងការសម្របសម្រួលទាំងការជួយឧបត្ថម បុណ្យសព សុទ្ឋតែឆន្ទះក្នុងការដោះស្រាយ និងទទួលខុស
ត្រូវ ហេតុអីចោទលោកថា៖ មិនទទួល
ខុសត្រូវក្នុងហេតុការគ្រោះថ្នាក់ចរាចរទាំងអស់នេះ ។ ចំពោះករណីចោទលោក ថាៈ បានដាក់ពាក្យប្តឹង ទៅភាគីម៉ូតូវិញនោះ គឺលោក ពិតជាបានប្តឹងមែន ព្រោះ បានព្យាយាមសម្របសម្រួលច្រើន
ដងហើយ នៅតែមិនទទួលបានផល ហើយក្នុងហេតុការនោះទៀត មិនមែនភាគីរថយន្តជាអ្នកខុសនោះទេ គឺម៉ូតូជាអ្នកខុស ។

ទោះយ៉ាងនេះក្តី តាមភាគីម៉ូតូដែលរងគ្រោះ បានប្រាប់អ្នកសារព័ត៌មានថា
គឺមិនអាចទទួលយកបានឡើយត្រឹមកម្រឹត៤ពាន់ដុល្លានោះ ព្រោះថាក្នុង
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ភាគីម៉ូតូបានស្លាប់កូនតូចម្នាក់ ចំណែកម្នាក់ទៀត បានបាក់ជើង ដែលកំពុងតែសម្រាកនៅមន្ទីរពេទ្យផងដែរ ។

ដោយឡែកបើយោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថាក្នុងករណីកើតហេតុខាងលើនេះគឺបង្កដោយឡើងដោយភាគីខាងរថយន្ត។

ហើយបើទោះជាយ៉ាងណាក្ដីពាក់ព័ន្ធនឹងព័ត៌មានខាងលើនេះលោកកង ប៊ុនធឿននាយកសាលាភូមិភាគពិសេសសូមឲ្យមន្ត្រីនៃផ្នែកច្បាប់មេត្តាជួយរកយុត្តិធម៌ជូនគាត់ផង ៕