កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នេះថ្នាក់ដឹក
នាំខេត្តកំពង់ឆ្នាំង បានចូលរួមពិធីសំណេះសំណាល សាកសួរសុខទុក្ខនិងចែកកញ្ចប់អាហារជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់កន្លងមក ចំនួន ៤០០ គ្រួសារ ក្រោមអធិបតីភាព ឯកឧត្តម អូស្មាន ហាសាន់ ទេសរដ្ឋមន្រ្ដីទទួល
បន្ទុកបេសកកម្មពិសេសនិងជាប្រធានមូលនិធិអភិវឌ្ឍន៍មុស្លីមកម្ពុជា នៅភូមិទី៤ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
អំណោយទាំងនេះ ទទួលបានការឧបត្ថម្ភពី ក្រុមហ៊ុន Rafulin Holdings Sdn Bhd សហការ ជាមួយ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) សមាគមអភិវឌ្ឍន៍ នារីឥស្លាមកម្ពុជា(CIWODA) សមាគម សម្ព័ន្ធយុវជនមុស្លិមកម្ពុជា (CMYA) សហភាពបញ្ញវន្តមុស្លិមកម្ពុជា (CMIU) ដែលក្នុងមួយគ្រួសារទទួលបាន អង្ករ ២០ គីឡូក្រាម ស្ករស ២ គីឡូក្រាម ប្រេងឆា ២ លីត្រ ត្រីខ ៤ កំប៉ុង មី ១០ កញ្ចប់ សាប៊ូដុះខ្លួន ៤ ដុំ សាប៊ូលាងចាន ១ ដប និង អំបិល១ គីឡូ
ក្រាមផងដែរ។
មានប្រសាសន៍ក្នុងឱកាសនោះលោកជំទាវប៊ន សុភី អភិបាល
រងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថាដោយសារឆ្នាំ
២០២០កន្លងមកថ្មីនេះ មានបញ្ហាប្រឈមជាច្រើន ដែលបញ្ហាចម្បងនោះគឺការរីករាលដាលនៃជម្ងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានចេញវិធានការទប់ស្កាត់ការរីករាលក្នុងសហគមន៍ ហើយក្រោយមកគឺរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងពីផ្នែកខាងលើខ្លាំង បណ្ដាលឱ្យជន់លិចប្រជាពលរដ្ឋ ហើយបានធ្វើឱ្យប៉ះពាល់ដំណាំកសិកម្ម ផ្ទះសម្បែងប្រជាពល
រដ្ឋ ព្រមទាំងបង្អាក់ការប្របកអាជីវកម្មប្រជាពលរដ្ឋផងដែរ។
ឯកឧត្តម អូស្មាន ហាសាន់ ទេសរដ្ឋមន្រ្ដីទទួលបន្ទុកបេសក
កម្មពិសេស និងជាប្រធានមូលនិធិអភិវឌ្ឍន៍មុស្លីមកម្ពុជា បានមានប្រសាសន៍ថា ការចែកអំណោយនាពេលនេះ គឺយើងមិនប្រកាន់ ឬរើសអើងពូជសាសន៍ ពណ៌សម្បុរ និងសាសនាអ្វីឡើយ គឺយើងបានប្រគល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់មិនថាគ្រួសារកាន់សាសនាមុស្លីម ឬសាសនាដ៏ទៃ គឺយើងធ្វើឡើងក្នុងនាមជាខ្មែរតែមួយ។
ឯកឧត្តមបានមានប្រសាសន៍ថ្លែងការអភ័យទោសដោយសារការពន្យាការចែកជូនប្រជាពលរដ្ឋ ដោយសារតែបញ្ហាព្រឹត្តិការណ៍ ៣វិច្ឆិកា និង២៨ វិច្ឆិកា ដែលមានការរីករាលដាល
នៃជម្ងឺកូវីដ-១៩ បានបង្អាក់ដំណើរក្នុងការរៀបចំការចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋ ព្រោះដើម្បីចូលរួមក្នុងការការពារ ការរីករាលដាលជម្ងឺកូវីដ-១៩ នៅក្នុងសហគមន៍ ។
ហើយជាចុងក្រោយឯកឧត្តមក៏សូម ផ្ដាំផ្ញើនិងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមថែទាំសុខភាពនិងអនាម័យឲ្យបានល្អលាងដៃនឹងទឹកសាប៊ូឬអាកុល ចែលជាប្រចាំដើម្បីចូលរួមចំណែកទប់ស្កាត់នៃការរាលដាលជំងឺកូវីដ19 តាមការណែនាំរបស់ក្រសួងសុខាភិបាល៕