ភ្នំពេញ៖នាយប់ថ្ងៃចន្ទ ១៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២០:៣០នាទី លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញ ដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និង ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅគោលដៅតិរវិថីព្រះស៉ីសុវត្ថិ ( ត្រង់រង្វង់មូល សម្តេចសង្ឍ ជួន ណាត
) ស្ថិតក្នុង សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
ជាលទ្ធផល មាន មធ្យោបាយឆ្លងកាត់សរុប ចំនួន២២២ គ្រឿង ( រថយន្ត១៣៣ គ្រឿង និង ម៉ូតូ៨៩គ្រឿង ) ក្នុងនោះកម្លាំងចម្រុះ បានធ្វើការអប់រំ អ្នកបើកបរម៉ូតូ គ្មានពាក់មួកសុវត្ថិភាព ម៉ូតូអត់កញ្ចក់ពេលយប់ បានមួយចំនួន ចំពោះអ្នកប្រើប្រាស់អាវុធ ខុសច្បាប់ឆ្លងកាត់ គឺពុំមាននោះទេ ៕