ប្រជាពលរដ្ឋរស់នៅក្បែផ្សារ៩៩ សុង គឹមហេ ស្នើរអោយអាជ្ញាធរ និងមន្ត្រីជំនាញមានវិធានការចំពោះរថយន្តធុនធំៗ បន្ថយល្បឿនជៀសវាងគ្រោះថ្នាក់ដល់សិស្សានុសិស្ស

កំពង់ធំ ៖ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋមានលំនៅដ្ឋាន ក្បែផ្សារ៩៩ សុង គឹមហេ ក្បែរវង្សមានរិទ្ធិ ស្ថិតនៅភូមិអូរពកសាមគ្កី ឃុំមានរិទ្ធិ ស្រុកសណ្តាន់ បានស្នើអោយអាជ្ញាធរ នឹងមានមន្ត្រីជំនាញពាក់ព័ន្ធគួរមានវិធានការក្តៅ អោយបានឆាប់រហ័ស ចំពោះរថយន្តយីឌុប រថយន្តធំៗផ្សេង បើកបរលឿន មិនបន្ថយល្បឿនក្នុងទីប្រជុំ បង្កអោយប៉ះពាល់ដល់សិស្សានុសិស្ស អ្នកលក់ ក្នុងដីហុយផ្អោង ។
ប្រជាពលរដ្ឋ អ៊ុស្រី ស៊ាន អ៊ុស្រី ម៉េង និងអ្នកស្រីល័ក្ខបានប្រាប់ស្រដៀងៗគ្នា ថា ពួកយើងខ្ញុំមិនសូវសប្បាយចិត្តចំពោះរថយន្តធុនធំៗ បានដឹកដំឡូង ដឹកអូស ដឹងទំនិញ បានបើកបរល្បឿនដូចយន្តហោះ មិនចេះបន្ថយល្បឿនបន្តិចសោះ ធ្វើដីហុយផ្អោម បង្ករអោយប៉ះពាល់ធ្ងន់ធ្ងរចំពោះសុកុមាភាពដូចជា៖ ដង្ហើម សួត របេង និងធ្វើកូនចៅពួកគាត់ឈឺ សឹងរាល់ថ្ងៃ ។
ពួកគាត់បន្តថា ដីហុយនេះវាមានជាយូរមកហើយ និងបានទទួលបានកាដូផ្លូវក្រាលគ្រួសក្រហមពីរាជរដ្ឋាភិបាល ពួកយើងសូមអរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ តាំងពីផ្លូវស្រួលអ្នកបើកយានយន្តធុនធំៗ មិនបានបន្ថយល្បឿនឡើយ ទោះបីជាផ្លូវកែងក៏ដោយ បើកលឿនម៉ាឈ្នះដៃតែម្តង ។
ពួកគាត់បានសូមសំណូមពរដល់អាជ្ញាធរ និងមន្ត្រីជំនាញមេត្តាគិតគូរអោយឆាប់រហ័ស និងធ្វើស្លាកសញ្ញា បន្ថយល្បឿន ស្រោចទឹកអោយបានញឹកញាប់ និងសូមអោយជួយធ្វើរង្វាន់មូលចំនុចនេះ ព្រោះផ្លូវទីនេះមានសភាពកោងខ្លាំងណាស់ ។

ទន្ទឹមនោះដែរលោកឡង គីសឹង អភិបាលស្រុកសណ្តាន់បានប្រាប់តាមរយះ ទូរស័ព្ទ ថា លោក នឹងចាត់វិធានការភ្លាមៗ មិនទុកយូរឡើយ ខ្ញុំនឹងបញ្ជាអោយកម្លាំងអធិការស្រុកសណ្តាន់ ចុះទៅពិនិត្យភ្លាមៗអោយយតែប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋបែបនេះខ្ញុំមិនទុកយូរទេ៕