ពលករខ្មែរវិលពីថៃ វិជ្ជមានកូវីដ១៩ កើនដល់ចំនួន១៣នាក់នៅបន្ទាយមានជ័យក្នុងនោះស្រី៩នាក់ សម្តេចនាយករដ្ឋមន្ត្រីបន្ថែមជំនួយ

បន្ទាយមានជ៏យ ៖ពលករខ្មែរវិលពីថៃ វិជ្ជមានកូវីដ១៩ កើនដល់ចំនួន១៣នាក់ /ស្រី៨នាក់ នៅបន្ទាយមានជ័យ ហើយឥឡូវនេះបន្តទទួលការពិនិត្យ ព្យាបាលនៅក្នុងមន្ទីរពេទ្យនានានៅក្នុងខេត្តនេះ ។
ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈគម្មាការខេត្តប្រយុទ្ធជំងឺកូវីដ១៩ ប្រាប់កាលពីថ្ងៃទី១៣ខែមករាឆ្នាំ២០២១ថា៖ពលករខ្មែរវិលត្រឡប់ពីថៃកាត់តាមព្រំដែនកម្ពុជា ថៃនៃភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ហើយទទួលបានការពិនិត្យ និងយកវត្ថុសំណាក់រកមេរោគកូវីត ១៩ នៅតាមមណ្ឌលចត្តាឡីស័កនានាក្នុងខេត្ត គិតត្រឹមថ្ងៃទី១៣ខែមករា គឺរកឃើញអ្នក វិជ្ជមានកូវីដ១៩ កើនដល់ចំនួន១៣នាក់ / ស្រី៨នាក់ ។
ក្នុងនោះ រកឃើញវិជ្ជាមានមុនថ្ងៃទី១២ មាន៨នាក់និងពីថ្ងៃទី១២និង១៣ មាន៥នាក់ទៀត ។ ៥នាក់ក្រោយនេះ គឺរកឃើញនៅមណ្ឌលចត្តាឡីស័កកម្រឹត២ វិទ្យាល័យកូបស្រុកអូរជ្រៅ ចំនួន៣នាក់និងនៅមណ្ឌលចត្តាឡីស័កកម្រឹត២ ខេត្ត កងវ៉ា ចំនួន២នាក់ ។
ក្នុងចំណោមនោះ មានពលករមានលំនៅនៅខេត្តបន្ទាយមានជ័យ៤នាក់ ខេត្តបាត់ដំបង៧នាក់និងខេត្តព្រៃវែង ២នាក់ ។ មកទល់ពេលនេះ ពួកគាត់បាននឹងកំពុងទទួលការពិនិត្យព្យាបាល ពិសេសគឺថែទាំសុខភាពនៅតាមមន្ទីរពេទ្យខេត្តនិងមន្ទីរពេទ្យបង្អែកស្រុកក្រុងនានានៅក្នុងខេត្ត ។
ហេតុនេះ សូមបងប្អូនពលករ ក៏ដូចពលរដ្ឋ មន្ត្រីរាជការសុីវិល កងកម្លាំងទាំងឡាយត្រូវបង្កើនការប្រុងប្រយ័ត្ន អនុវត្តតាមអនុសាសន៍សម្តេចតេជោនិងការណែនាំរបស់ក្រសួងសុខាភិបាលអោយតឹងរឹុងបន្ថែមទៀត លើជម្ងឺកូវីត ១៩ ។
ឯកឧត្ដម អ៊ុ រាត្រី ដែលបានបន្តក្នុងពេលដឹកនាំក្រុមការងារចម្រុះខេត្ត/ ក្រុងចុះពិនិត្យស្ថានភាពការប្រយុទ្ធប្រឆាំងកូវីត១៩ តាមមណ្ឌលនានានាថ្ងៃនេះទៀត បានថ្លែងដែរថា៖ មកទល់ពេលនេះ អំណោយឧបត្ថម្ភ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានបញ្ជូនបន្ថែមទៀត ដល់បងប្អូនពលករខ្មែរមកពីប្រទេសថៃសរុបជិត៤.០០០នាក់ ដែលបាននឹងកំពុងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅតាមមណ្ឌលចត្តាឡីស័កកម្រឹត១និងកម្រឹត២ នៅទាំង១៣មណ្ឌលក្នុងខេត្ត ៕ដោយ៖ ឃិន គន្ធា