អភិបាលខេត្តកណ្តាលដឹកនាំកិច្ចប្រជុំត្រួតពិនិត្យនិងផ្តល់យោបល់រូបសញ្ញា រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់

ខេត្តកណ្តាល ៖ នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ស្ដីពីការត្រួតពិនិត្យ និងផ្ដល់យោបល់លើរូបនិមិត្តសញ្ញាសម្គាល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ របស់រដ្ឋបាលខេត្តកណ្ដាល ។

   មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដមអភិបាលខេត្ត បានអោយរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ សហការជាមួយនឹងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ក្នុងការសិក្សាពីទីតាំង ប្រវត្តិសាស្ត្រ  និងភាពរីកចម្រើន នៃការអភិវឌ្ឍន៍ ក្នុងក្រុង-ស្រុក ឃុំ-សង្កាត់ ដើម្បីរំលេចក្នុងរូបនិមិត្តសញ្ញារបស់រដ្ឋបាលខ្លួន អោយសមស្របទៅនឹងប្រវត្ដិសាស្រ្ត ។

  គួរបញ្ជាក់ថាខេត្តកណា្តលមានស្រុកចំនួន១០ ក្រុង១ ឃុំ១២៧ ៕