ភ្នំពេញ៖ ដោយអនុវត្តតាមការណែនាំរបស់លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ
នៅយប់ថ្ងៃពុធទី១៣ ខែមករា ឆ្នាំ២០២១ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌ បានដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដោយមានការចូលរួមពីអធិការដ្ឋាននគរបាល កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ មន្ត្រី សណ្តាប់ឆ្នាប់ ខណ្ឌ សង្កាត់ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅផ្លូវជាតិលេខ១ ក្នុងភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោកហ៊ត គឹមនី អភិបាលរងខណ្ឌបានឲ្យដឹងថា ការដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះនៅចំណុចខាងលើនេះគឺដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ ។
កម្លាំងចូលរួមសរុបចំនួន ៦៣នាក់ រួមមាន៖ កម្លាំងមន្ត្រី និងសណ្ដាប់ធ្នាប់ខណ្ឌ/សង្កាត់ ចំនួន ៣៨នាក់ កម្លាំងអធិការនគរបាលខណ្ឌ ចំនួន ១៥នាក់កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ចំនួន ១០នាក់។
ជាលទ្ធផលធ្វើការត្រួតពិនិត្យ
រថយន្តបានចំនួនសរុប ១៦គ្រឿង
រក្សាទុក ០០ គ្រឿង។
ម៉ូតូត្រួតពិនិត្យសរុបចំនួន ១១២គ្រឿង
ម៉ូតូគ្មានមួក និងកញ្ចក់ ចំនួន ១៩រឿង។
រក្សាទុក ០០គ្រឿង អាវុធឆ្លងកាត់គ្មាន។