គណ:បញ្ជាការឯកភាពរដ្ឋបាល​ខណ្ឌច្បារអំពៅដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ​ នៅផ្លូវជាតិលេខ១​

ភ្នំពេញ៖ ដោយអនុវត្តតាមការណែនាំរបស់លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ

នៅយប់ថ្ងៃ​ពុធទី១៣ ខែមករា ឆ្នាំ​២០២១  លោក ហ៊ត គឹមនី អភិបាលរងខណ្ឌ បានដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដោយមានការចូលរួមពីអធិការដ្ឋាន​នគរបាល កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ​ ​មន្ត្រី​ សណ្តាប់ឆ្នាប់ ខណ្ឌ សង្កាត់ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ​ នៅផ្លូវជាតិលេខ១​  ក្នុងភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកហ៊ត គឹមនី អភិបាលរងខណ្ឌបានឲ្យដឹងថា ការដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ​នៅចំណុចខាងលើនេះគឺដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ ។

កម្លាំង​ចូលរួមសរុបចំនួន​ ៦៣នាក់​ រួមមាន៖ កម្លាំងមន្ត្រី និងសណ្ដាប់ធ្នាប់ខណ្ឌ​/សង្កាត់ ចំនួន​ ៣៨នាក់ កម្លាំងអធិការនគរបាលខណ្ឌ ចំនួន ១៥នាក់កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ ចំនួន ១០នាក់។

ជាលទ្ធផលធ្វើការត្រួតពិនិត្យ​ 

រថយន្តបានចំនួនសរុប ១៦គ្រឿង

រក្សាទុក ០០ គ្រឿង។

​ម៉ូតូត្រួតពិនិត្យសរុបចំនួន​ ១១២គ្រឿង

ម៉ូតូគ្មានមួក និងកញ្ចក់ ចំនួន ១៩រឿង។

​រក្សាទុក​ ០០គ្រឿង​  អាវុធឆ្លងកាត់គ្មាន៕