សកម្មភាពការងារប្រចាំបញ្ជា ប្រចាំថ្ងៃ និងប្រចាំប្រយុទ្ធ សម្រាប់វេនទី២ របស់ទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨

 

ព្រះវិហារ៖ ក្រោមការយកចិត្តទុក្ខដាក់ និងការណែនាំរបស់ ឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក និងការដឹកនាំបញ្ជាផ្ទាល់ពី មេបញ្ជាការកងពលធំលេខ៣ ព្រមជានិងបទបញ្ជាផ្ទៃក្នុង របស់ឧត្តមសេនីយ៍ទោ លី ស៊ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ បានដាក់ចេញផែនការប្រឡងប្រណាំងការងារ អភិវឌ្ឍន៍អង្គភាព និងការងារបង្កបង្កើនផល ចិញ្ចឹមសត្វ តាមបណ្តាការិយាល័យជំនាញពាក់ព័ន្ធគ្រប់បណ្តាកងឯកភាពចំណុះ។

នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ត្រី មាស ម៉េត មេបញ្ជាការរង ទទួលបន្ទុកកិច្ចការប្រចាំបញ្ជា ប្រចាំថ្ងៃ ប្រចាំប្រយុទ្ធ សម្រាប់វេនទី២ របស់ទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ បានដឹកនាំកម្លាំង បោសសម្អាត និងដាំដុះបន្លែចម្រុះ នៅសួនបន្លែទី១ និងចិញ្ចឹមសត្វ របស់អង្គភាពទៅតាមផែនការ។

ដើម្បីធានាផ្គត់ផ្គង់បំពេញបន្ថែមលើប្រាក់គោលរបបដែលមានស្រាប់ ដើម្បីលើកស្ទួយជីវភាពកងទ័ព និងគ្រួសារកងទ័ព។ ជាពិសេសចូលរួមចំណែក ក្នុងផែនការយុទ្ធសាស្រ្ត លើកស្ទួយវិស័យកសិកម្មក្នុងស្រុក របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ៕សួនលីណា