កំពង់ធំ៖ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សារ ឯកឧត្តមសុខ លូ អភិបាលខេត្ត និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ សិស្សានុសិស្សជាច្រើននាក់ នៅក្នុងសាលប្រជុំសាលាខេត្តកំពង់ធំ ។
លោកជូ កុល្លា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន និងជាប្រធានលេខាធិការដ្ឋាន នៃអនុគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានថ្លែងថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តកំពង់ធំ ក្នុង២០២០ ករណីគ្រោះថ្នាក់ចរាចរណីចំនួន ១៥៤ករណី ស្លាប់១០៣នាក់ រងរបួសធ្ងន់ស្រាកចំនួនចំនួន១៩៦នាក់ បើប្រៀបធៀបនឹងឆ្នាំ២០១៩ មានចំនួនស្មើគ្នា ។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំបានថ្លែងថា បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងខេត្តរបស់យើង ដែលចំនួនករណីគ្រោះថ្នាក់នេះស្មើគ្នា បើប្រៀបធៀបនឹងឆ្នាំ២០១៩ ។
ឯកឧត្តមអភិបាលខេត្តបានបន្តថា វាពិតជាមិនអាចទៅរួចទេ ក្នុងការវាស់វែងពីទំហំនៃការឈឺចាប់ និងការទទួលរងនូវការបាត់បង់ទាំងឡាយ បណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍។ សូមអោយប្រជាពលរដ្ឋគ្រប់រូប ចូលរួមពាក់ មួកសុវត្ថិភាព គឺជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅធ្វើឱ្យការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍របស់យើង កាន់តែមានសុវត្ថិភាព។
លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ថ្លែងថា ផ្លូវគោកនេះ ធ្វើឡើងនៅទូទាំងប្រទេសទាំងផ្លូវលំ និងផ្លូវជាតិ ដោយហេតុថា គ្រោះថ្នាក់ចរាចរណ៍មិនដែលប្រកាន់ថា កើតមានតែនៅតាមផ្លូវជាតិ ឬផ្លូវកៅស៊ូនោះទេ។
លោកជំទាវ មឹន មាណវី បានបន្តថា ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងការបង្កើនប្រាក់ផាកពិន័យ នេះគឺមិនមែនមានបំណងរកប្រាក់ចំណេញទេ ប៉ុន្ដែយើងចង់ឃើញអ្នកប្រើប្រាស់ផ្លូវទាំងឡាយទទួលបាន សុខសុវត្ថិភាព គ្មានគ្រោះថ្នាក់ របួស និងស្លាប់ ដោយហេតុថាគ្រោះមហន្តរាយទាំងនេះបានបន្សល់ទុក ពិការភាព ស្ត្រីមេម៉ាយ ពោះម៉ាយ និងកុមារកំព្រា ដែលធ្វើឱ្យងាយធ្លាក់ក្នុងភាពក្រីក្រ។
ក្នុងនោះថ្នាក់ដឹកនាំបានចែកមូកសុវត្ថិភាពជូនដល់មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋានមូលដ្ឋាន និងសិស្សានុសិស្ស ចំនួន១១៤នាក់ ម្នាក់ទទួលបានមួកសុវត្ថិភាពចំនួន១ ៕