រថយន្ត​ឡិច​ស៊ី​ស​មួយ​គ្រឿង​បែក​កង់​ក្រឡាប់​មនុស្ស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​និង​៣​នាក់​ទៀត​របួស​ធ្ងន់​ស្រាល​

បន្ទាយមានជ័យ​:ករណី​គ្រោះថ្នាក់​ចរាចរណ៍​១ មនុស្ស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ និង​៣​នាក់​ទៀត​របួស​ធ្ងន់​ស្រាល​ក្នុង​គ្រោះថ្នាក់​ចរាចរ​មួយ​ដោយ​រថយន្ត ឡិច​ស៊ី​ស​មួយ​គ្រឿង បែក​កង់ ខណៈ​កំពុង​បើក​លឿន​ក៏​រេ​ចង្កូត​ធ្លាក់​ស្នាមភ្លោះ​ក្រឡាប់​។​ករណី​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​ជិត​៤​ទៀបភ្លឺ​ថ្ងៃ​ទី​

៣១ ខែកក្កដា​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត​។​
        សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា ដំបូង​គេ​បាន​ឃើញ​រថយន្ត​ឡិច​ស៊ី​ស ៤៧០ មួយ​គ្រឿង​បោះពួយ​មកពី​ទិសខាងកើត យ៉ាង​លឿន​។ លុះដល់​ចំណុច​កើតហេតុ​រថយន្ត​បាន​បែក​កង់ រួច​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ទៅ​បុក​ស្លាក​នៅ​មុខ​វត្ត​សិរី​មង្គល​សុទ្ធា​រាម ហៅ​ស្ទឹង​បត់​បណ្តាលឲ្យ​រថយន្ត​នោះ​ក្រឡាប់​ជាច្រើន​ត្រឡប់​ធ្លាក់​ផ្លូវ​បណ្តាលឲ្យ​ស្ត្រី​ម្នាក់​បាន​ស្លាប់​ភ្លាម​និង​៣​នាក់​ទៀត​រងរបួស ធ្ងន់​ស្រាល​។ 
         ក្រោយពី​កើតហេតុ​ភ្លាម​សមត្ថកិច្ច​ជំនាញ បាន​ទៅដល់​ហើយ​បាន​បញ្ជូន​ជនរងគ្រោះ ទៅកាន់​មន្ទីរពេទ្យ​។ រីឯ​រថយន្ត​ត្រូវបាន​សមត្ថកិច្ច​ស្ទូច​យកទៅ​រក្សាទុក​។ ហើយ​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ទាក់ទង​ទៅ​ក្រុមគ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

photo2 (1) photo3 (1) photo4 photo5