ពលករវេជ្ជមានកូវីត ១៩ កើនដល់២០នាក់-រដ្ឋមន្ត្រីក្រសួងសុខាភិបាលទៅដល់ខេត្តបន្ទាយមានជ័យចុះមកពិនិត្យ វាយតម្លៃ ជួយឧបត្ថម្ភនិងផ្តល់ការណែនាំបន្ថែមលើការងារបច្ចេកទេស

បន្ទាយមានជ័យ៖រដ្ឋមន្ត្រីក្រសួងសុខាភិបាលទៅដល់ខេត្តបន្ទាយមានជ័យម្តងទៀត ចំពេលអពលករវេជ្ជមានកូវីត ១៩ កើនដល់២០នាក់។ ហើយពលករចូលមណ្ឌលចត្តាឡិស័កកើនដល់៤.០០០នាក់ ដែលតួលេខនេះ ច្រើនជាងគេបង្អស់ប្រផបធៀបនឹងខេត្តជាប់ព្រំដែនកម្ពុជា ថៃ ឯទៀត ។
ឯកឧត្ដម វេជ្ជបណ្ឌិតសាស្ត្រាចារ្យម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងប្រតិភូកាលពីរសៀលដល់ល្ងាចថ្ងៃទី១៤ខែមករាឆ្នាំ២០២១ បានចុះមកពិនិត្យ វាយតម្លៃ ជួយឧបត្ថម្ភនិងផ្តល់ការណែនាំបន្ថែមលើការងារបច្ចេកទេស លើការពិនត្យ យកវត្ថុសំណាកនៅមណ្ឌលចត្តាឡីស័កនិងព្យាបាលអ្នកវិជ្ជមាន កូវីដ១៩ ដែលកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យនានា រួមទាំងនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី។
ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈគម្មាការខេត្តប្រយុទ្ធជំងឺកូវីដ១៩ លោកវេជ្ជបណ្ឌិតឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលេត្ត លោកវេជ្ជបណ្ឌិតច័ន្ទវិឌ្ឍី ណាវុឌ្ឍ ប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី …..និងមន្ត្រីសុខាភិបាល វេជ្ជបណ្ឌិត គ្រូពេទ្យ គិលាននុប្បដ្ឋាក/យិកា ទទួលបដិសណ្ថារកិច្ច ។
ឯកឧត្ដម អ៊ុ រាត្រី បាននិយាយា ៖ មានពលករខ្មែរប្រមាណ៤.០០០នាក់បានចូលពិនិត្យ និងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កទាំង១៣ កន្លែង ។តែក្នុងនោះ មាន១.០០០នាក់បានចេញៅវិញ ក្រោយធ្វើចត្តាឡីស័ករួចចំនួន១៤ថ្ងៃ។ចំពោះអ្នកកូវីត ១៩ កើនដល់២០នាក់ ។ ក្នុងនោះឆ្លងថែមកាលពីថ្ងៃទី១៣ខែមករា មាន៧នាក់ , ដែលក្នុងនោះ អ្នកបន្ទាយមានជ័យ៥នាក់ ។
ឯកឧត្ដម បានបន្តថា ចំពោះមុខ ក្រុមការងារនៃគណៈកម្មការបាននឹងកំពុងទ្រោលលើការងារទទួលត្រួតពិនិត្យសុខភាព យកវត្ថុសំណាករកមេរោគកូវីត ១៩និងធ្វើចត្តាឡីស័ក ។ ក្នុងនោះអំណោយបន្ថែមរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានមកដល់ខេត្តរួចរាល់ហើយដែរ ។
ឯកឧត្ដម សាស្ត្រាចារ្យវេជ្ជបណ្ឌិតម៉ម ប៊ុនហេង មានប្រសាសន៍ថា ឯកឧត្ដម និងប្រតិភូទើបតែទៅបំពេញការងារនៅខេត្តជាប់ព្រំដែនកម្ពុជា ថៃកាលពីថ្មីនេះ ។ប៉ុន្តែ ដោយស្ងានភពកូវីត ១៩ ពិសេស មានអ្នកវិជ្ជាមានកូវីត ១៩ កើនឡើងគួរអោយបារម្ភ បូករួមបៀនឹងបរិមាណពលករខ្មែរវិលមកវិញ ហើយចូលធ្វើចត្តាឡីស័កនៅខេត្តបន្ទាយមានជ័យបានកើនឡើង។ ហេតុនេះ លោកនិងប្រតិភូត្រូវវិលទៅពិនិត្យការងារបន្ទាន់ថែមទៀត ។ក្នុងនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានផ្តល់អំណោយបន្ថែមនិងបានផ្តល់អនុសាសន៍អោយបញ្ជូនគ្រូពេទ្យជំនួយពីមន្ទីរពេទ្យខ្មែរ រុស្សុី និងឲទៅជួយតាមខេត្ត ។និងបានអនុញ្ញាតិអោយកសាងមណ្ឌលចត្តាឡីស៍កថ្មី ពោលគឺដើម្បីឆ្លើយតបនឹងជម្ងឺកូវីត ១៩ ដែលវិវត្នន៍ថ្មីៗបន្ថែម ៕ដោយ៖ឃិន គន្ធា