ភ្នំពេញ៖ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅមុខផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ុម ផា ភេទស្រី ជនជាតិខ្មែរ ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ អ៊ុតសក់។ ចំណែកជនសង្ស័យឈ្មោះ វិត សីហា ហៅ រិន ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ និងមុខរបរមិនពិតប្រាកដ។
វត្ថុតាងចាប់យក៖ ដែកចុងស្រួចមានភ្ជាប់សោរទីបលេខ៨ ចំនួន ០១ ដើម, កូនសោរម៉ូតូ (ចម្លង) ចំនួន ០១គ្រាប់, ទូរស័ព្ទដៃ ០១គ្រឿង (របស់ជនសង្ស័យ) និងម៉ូតូ ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GU-5948 (របស់ជនរងគ្រោះ)។ ក្រោយដកហូត សមត្ថកិច្ចបានប្រគល់ម៉ូតូឲ្យជនរងគ្រោះវិញ។
បច្ចុប្បន្ននេះ ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕