ខេត្តស្ទឹងត្រែង៖ ជនជាតិឡាវចំនួន២នាក់រងការចាប់ខ្លួនដោយមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃការិយាល័យ(ក៩)រួមសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្បងការដ្ឋាននគរបាលខេត្ត។ដោយរឹបអូសថ្នាំញឿនបានមួយចំនួនធំនិងឃាត់ខ្លួនជនសង្ស័យចំនួន២នាក់កាលពីវេលាម៉ោង០៧និង៥០
នាទី ថ្ងៃទី ១៥.០១.២០២១ នៅចំណុច ក្នុងព្រៃក្បែរស្ពានទី២ ផ្លូវ ប៉ុស្តិ៍អូរស្វាយ (ហៅប៉ុស្តិ៍ទឹក) ស្ថិត ភូមិអូរស្វាយ ឃុំ អូរស្វាយ ស្រុក បុរីអូរស្វាយសែនជ័យ។
យោងតាមប្រភពព័ត៌មានអោយដឹងថា កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វាអន្តរជាតិត្រពាំងគ្រៀល សហការណ៍ជាមួយសមត្ថកិច្ចរបស់មន្ទីប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តបានបង្រ្កាបករណីជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ពីប្រទេសឡាវ មកក្នុងដីកម្ពុជា ដោយបានឃាត់
ខ្លួនជនសង្ស័យជាជនជាតិឡាវចំនួន០២ នាក់ ទី១.ឈ្មោះ អៀ ថ ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិឡាវ ទី២.ឈ្មោះ ទន់ កែវ ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិឡាវអ្នកទាំង២រស់នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។
លោក ចែម ផានិត នាយការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាល
ខេត្តបានប្រាប់កោះសន្តិភាពថាពាក់ព័ន្ធការបង្ក្រាបគ្រឿងញៀនឆ្លងខុសច្បាប់ខាងលើដឹកនៃដោយលោក ឧត្តមសេនីយ៍ យិន បញ្ញារិទ្ធ នាយករងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ។លោកបន្តថាការបង្ក្រាបជាក់ស្តែងនេះកម្លាំងជំនាញបានចាប់យកវត្ថុតាងសារធាតុញៀន ចំនួន ៤១ កញ្ចប់មិនទាន់ថ្លឹង។
ជាទូទៅថ្នាំញៀនខាងមួយកញ្ចប់ធំនោះអាចមានទម្ងន់មួយគីឡូក្រាមឬស្ទើរបន្តិចនិងលើសបន្តិចដូច្នេះថ្នាំញៀនខាងលើប្រហែល ជា ៤១ kg ។ក្រោយការឃាត់ខ្លួនជនសង្ស័យជនជាតិឡាវទាំង២នាក់រួមវត្ថុតាងជាក់ស្តែងក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកម្លាំងសមត្ថកិច្ចបានបញ្ជូនជនសង្ស័យនិងវត្ថុតាងមកកាន់ស្នងការរដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីអនុវត្តន៍តាមនិតិវិធីច្បាប់ ៕