កម្លា​ង​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ឃាត់ខ្លួន ជនសង្ស័យ ៦​នាក់ និងវត្ថុតាងជាច្រើនទៀត

​សៀមរាប : កម្លាំង​កងរាជអាវុធហត្ថ ខេត្តសៀមរាប បាន​បង្ក្រាប​ករណី​រក្សា​ទុក ជួញដូរ​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន និង​ឃាត់ខ្លួន​ជនសង្ស័យ​ភេទ​ប្រុស បាន​ចំនួន ៦​នាក់ កាលពី យប់​ម៉ោង​២១ ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៤ កន្លងទៅ​នៅ ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់

ខេត្តសៀមរាប ។ យោង​តាម​បទបញ្ជា របស់      លោក​ឧត្តមសេនីយ៍ត្រី ម៉ន សាម៉ុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប កម្លាំង​ការិយាល័យ​ស្រាវជ្រាវ ប្រឆាំង​គ្រឿងញៀន នៃ​មន្ទី​ស្រាវជ្រាវ និង​យុត្តិធម៌ ជាមួយ​កម្លាំង អាវុធហត្ថ មូលដ្ឋាន​ស្រុក​ក្រឡាញ់ ដែល​មាន​លោក​វរសេនីយ៍ឯក ស្រី យូ​រ៉ា មេបញ្ជាការរង និង​ជា​ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​យុត្តិធម៌ នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តសៀមរាប បាន​ដឹកនាំ​បញ្ជា​ផ្ទាល់ ចុះបង្ក្រាប​ករណី​រក្សាទុក​ដឹកជញ្ជូន ជួញដូរ ដោយ​ខុសច្បាប់​នូវ សារធាតុ​ញៀន បាន ១ ករណី​ខាងលើ ។​
​      ក្នុង​នោះ​សមត្ថកិច្ច បាន​ដកហូត​នូវ​សារធាតុ​ញៀន សម្ភារ និង​វត្ថុតាង ដែលមាន ម្សៅ​គ្រឿម​ពណ៌​ស​ថ្លា (​ម៉ា​ទឹកកក​)  ៣​កញ្ចប់​តូច និង ២​កញ្ចប់​ធំ ស្មើនឹង ៦,២៩​ក្រាម និង  យ៉ាម៉ា ចំនួន ៣០០​គ្រាប់ ។ រថយន្ដ​កា​ម៉ា​រី  ឆ្នាំ​៩១ មួយគ្រឿង  ម៉ូតូ ២​គ្រឿង ទូរស័ព្ទដៃ ៥​គ្រឿង ព្រម​ទាំង​ឧបករណ៍​វេច​ខ្ចប់ និង​ឧបករណ៍​ជក់​គ្រឿងញៀន​មួយចំនួនទៀត ។ បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​កងរាជអាវុធហត្ថ ខេត្តសៀមរាប កសាង​សំណុំរឿង បញ្ជូន  ទៅកាន់​សាលាដំបូង​ខេត្ត​សៀមរាប​ហើយ​កាលពី​ថ្ងៃ​ទី ៣១ ខែ កក្ត​ដា ឆ្នាំ​២០១៤ នេះ​ដើម្បី​ចំណាត់ការ​ទៅតាម​និតិ​វិធី​ជា​បន្ត ៕​

Image1