កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នារសៀលថ្ងៃ ទី ១៥ ខែមករា ឆ្នាំ ២០២១ នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យគម្រោង ស្ថាបនា ផ្លូវកៅស៊ូប្រភេទDBST ១ខ្សែ ប្រវែង៨០០០ម៉ែត្រ ដែលឆ្លងកាត់ភូមិចំនួន៥ គឺភូមិរលាក ភូមិបន្ទាយថ្ម ភូមិរមាស ភូមិស្យា និងភូមិអំពិលលើ ស្ថិត នៅ ក្នុង ឃុំ អំពិល ស្រុក កំពង់សៀម ខេត្តកំពង់ចាម ។
បន្ទាប់មក ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម រួមនិងសហការីបានអញ្ជើញចុះពិនិត្យមើលទីតាំងដីមួយកន្លែងសម្រាប់សាងសង់អាគារទីស្នាក់ការ គណបក្ស ប្រជាជនកម្ពុជា ឃុំអំពិល ស្ថិតនៅក្នុងភូមិអំពិលលើ ស្រុកកំពង់សៀម។
ក្នុងឳកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានចាត់ឲ្យមន្ត្រីគណបក្សស្រុក ធ្វើការរៀបចំដីធ្លី រួចចាប់ផ្តើមដំណើរការសាងសង់អាគារទីស្នាក់ការគណបក្សខាងលើឲ្យបានឆាប់ រួចរាល់ និង មាន គុណភាព រឹងមាំ ផងដែរ ។
ឆ្លៀត ក្នុង ឱកាស អញ្ជើញ ចុះ ពិនិត្យ ការ ស្ថាបនា ផ្លូវ ខាង លើនេះ ដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្ត កំពង់ចាម បាន ជួប សំណេះសំណាល សាកសួរ សុខទុក្ខ បងប្អូន ប្រជាពលរដ្ឋ ដែល រស់នៅ អម សងខាង ផ្លូវ នោះ ដោយ ពួក គាត់ មាន ការ ត្រេកអរ ជា ខ្លាំង ព្រោះ ប្រទេស ជាតិ យើង បច្ចុប្បន្ន មាន សុខសន្តិភាព ហេីយ ក៏ មាន ការ អភិវឌ្ឍន៍ រីកចម្រើន ជា បន្តបន្ទាប់ ជាក់ស្តែង ដូចជា ការ ស្ថាបនា ពី ផ្លូវ ដី ទៅ ជា ផ្លូវ កៅស៊ូ មួយ ខ្សែ នេះ បង្ក លក្ខណៈ ងាយ ស្រួល ក្នុង ការ ធ្វើដំណើរ របស់ បងប្អូន ប្រជាពលរដ្ឋ ដែល រស់នៅ ក្នុង តំបន់ ខាង លើ នេះផង ដែរ ៕