ខេត្តកំពង់ឆ្នាំងៈនាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំ ដើម្បីបូកសរុបលទ្ធផលការងារលើវិស័យព័ត៌មាននិងសោតទ
ស្សន៍ឆ្នាំ២០២០ និង លើកទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម ម៉ម ឈឿម ទីប្រឹក្សាក្រសួងព័ត៌មាននិងជាប្រធាន
មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោកអនុប្រធានមន្ទីរ លោក លោក ស្រីប្រធានអនុប្រធានការិយាល័យ និង មន្រ្តីរាជការចំណុះមន្ទីរសរុបចំនួន
៣៨នាក់។
លោកឈាង វណ្ណៈអនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងបាន អានរបាយការណ៍បូកសរុបលទ្ធផលការងារលើវិស័យព័ត៌មាននិងសោតទស្សន៍ឆ្នាំ២០២០ និង លើកទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០២១ អានសេចក្តីកំណត់ភារកិច្ចមន្រ្តីរាជការឆ្នាំ២០២១ និង អានប្រកាសលេខ ២៤១ ពម.ប្រក ស្តីពីការរៀបចំនិងប្រព្រឹត្តទៅរបស់មន្ទីរព័ត៌មាន រាជធានី ខេត្ត រួចមក លោកប្រធានការិយាល័យទាំង៥ចំណុះមន្ទីរ បានលើកទ្បើងពីសកម្មភាពការងារនិងលទ្ធផលដែលសម្រេចបានក្នុងឆ្នាំចាស់ ព្រមទាំងបញ្ហាប្រឈមនានាក្នុងពេលអនុវត្តសកម្មភាពការងារ ដើម្បីដោះ
ស្រាយ និងលើកទិសដៅអនុវត្តបន្ត។
លោក ឈាង វណ្ណះ លោក ម៉ៅ សុខា និង លោក ហ៊ឹង ចូច អនុប្រធានមន្ទីរព័ត៌មានខេត្តទាំងបីរូប បានមានប្រសាសន៍ចូលរួមដោយលើកទ្បើងថា នៅឆ្នាំ២០២០កន្លង មកនេះ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងបានយកចិត្តទុកដាក់កែ ទម្រង់ និង ពង្រីកប្រព័ន្ធផ្សព្វផ្សាយ ទាំងខ្លឹមសារនិង បច្ចេកទេស កំណែទម្រង់ការគ្រប់គ្រងរដ្ឋបាល ពង្រឹងប្រព័ន្ធផ្សព្វផ្សាយរបស់
រដ្ឋនិង ឯកជនប្រកបដោយគុណភាព
និងតម្លាភាព។នៅក្នុង បេសកកម្មនៃយុគសម័យថ្មីឌីជីថលនេះមន្ទីរព័ត៌មាន រឹតតែបាន បំពេញភារកិច្ចកាន់តែ មមា
ញឹកក្នុងការផ្តល់ព័ត៌មាន ចែករំលែកចំណេះដឹង បទពិសោធន៍ របកគំហើញ
ថ្មីៗ នវានុវត្តន៍ បច្ចេកវិទ្យាបង្កើននូវសក្តានុពលនិងធានាបាននូវការអនុវត្ត តាមតួនាទី។ ជាមួយនេះមន្ត្រីជំនាញបាន បំពេញនូវការងារស្នូលរបស់ខ្លួន គឺចុះ
យកព័ត៌មាន ផ្តល់ ព័ត៌មាន ផ្សព្វផ្សាយព័ត៌មាន បន្សាបនូវរាល់ព័ត៌មានក្លែងក្លាយ ដោយប្រកាន់ភ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈនិងច្បាប់ស្តី ពីរបបសារព័តមាន ។
មានប្រសាសន៍នៅក្នុងឱកាសនោះ ឯក
ឧត្តម ម៉ម ឈឿម បានសំដែងនូវការកោតសរសើរចំពោះមន្ត្រីរាជការនៃមន្ទីរព័ត៌មាននៅគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់បំពេញ បាននូវតួនាទីភារកិច្ចរបស់ខ្លួនប្រកប ដោយការ
ទទួលខុសត្រូវខ្ពស់ ធ្វើអោយវិស័យព័ត៌មាននៅខេត្តកំពង់ឆ្នាំង មានភាពរីកចម្រើន បានវិឌ្ឍន៍ខ្លួនតាមជំនាញ
នីមួយៗ ថែមមួយ កម្រឹតទៀត ទាំងគុណភាព និង បច្ចេកទេស ដោយពង្រឹង និងពង្រីក បាននូវវិសាលភាព នៃការផ្សព្វផ្សាយជាក់ស្តែង តាម ការិយាល័យ
នីមួយៗ បានផ្តល់នូវចំណេះដឹងប្លែក និងបានផ្តល់នូវព័ត៌មានពិតជូនពលរដ្ឋស្រប
តាមទិសស្លោករបស់ក្រសួងព័ត៌មាន «ប្លែក លឿន ទុកចិត្តបាន ទីណា ពេលណាក៏បាន » ។
ឯកឧត្តម ម៉ម ឈឿម បានជម្រុញអោយមន្ត្រីជំនាញទាំងអស់ត្រូវបង្កើនការយក
ចិត្តទុកដាក់បន្តទៀត លើវិស័យព័តមាននៅក្នុងខេត្តកំពង់ឆ្នាំងទាំងបច្ចេក
ទេស ខ្លឹមសារ ធ្វើយ៉ាងណាអោយ វិស័យព័ត៌ខេត្តកំពង់ឆ្នាំង កាន់តែមានភាពប្រសើរឡើងជាបន្តបន្ទាប់ គោរពបាន
នូវវិជ្ជាជីវៈសារព័ត៌មាន និង ចូលរួមលុប បំបាត់រាល់ព័ត៌មានក្លែងក្លាយ ទាំង
អស់គ្នា៕