ក្រុងប៉ោយប៉ែត៖ ជនសង្ស័យចំនួន៨អ្នកក្នុងនោះមានស្រីម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនពីបទចែកចាយថ្នាំញៀន និងសេពថ្នាំញៀនខណះពេលនេះសមត្ថកិច្ចប៉ូលិស កំពុងក៏សាងសុំណុំរឿងបញ្ជូនជនសង្ស័យខាងលើនោះទៅកាន់ស្នងកានគបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់កាបន្តតាមនិតិវិធីច្បាប់ និងគ្រោងបើកយុតិនាកាបោះសំអាតរាល់ទីតាំងថ្នាំញៀននៅក្នុងក្រុងប៉ោយប៉ែតបន្តទៀតនាពេលខាងមុខនេះ។
សូមបញ្ជាក់ដែលថា ចាប់ជនសង្ស័យខាងលើនោះ គឺកើតមានកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៤នេះ នៅចំណុចភូមិបាលិលេយ្យ១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្របពេលដែលជនបង្កខាងលើកំពុងតែលាក់ខ្លួនពួនអាត្មាសង្ងំសេពថ្នាំញៀននិងចែកចាយថ្នាំញៀនជូនគ្នាទៅវិញទៅមក ហើយក៏ត្រូវសមត្ថកិច្ចឡោមពត័ក្រសោបបានទាំងអស់តែម្តង។
គួរំលឹកដែលថា មានមតិប្រជាពលរដ្ឋជាច្រើន បានបញ្ជាក់ថា កាបង្គ្រាបថ្នាំញៀនកន្លងទៅនៅតាមបណ្តាលស្រុក្រុងមួយចំនួន នៅទូទាំងខេត្តបន្ទាយមានជ័យ ឃើញថា មានសកម្មភាពសកម្មបំផុតក្នុងកាទប់ស្កាត់និងបង្គ្រាបពីសំណាក់ក្រុមសមត្ថកិច្ចនៅក្នុងខេត្តបន្ទាយមានជ័យសព្វថ្ងៃនេះ ពលរដ្ឋបានលើកឡើងទៀតថា មិនដឹងពេលណាទើបគេបង្គ្រាបអស់រាល់បទល្មើសថ្នាំញៀនដែលកំពុងតែកើតមានរីកដុះដូចផ្សិតនោះទេ ព្រោះគេសម្គល់ឃើញថា ពី១ថ្ងៃទៅមួយថ្ងៃ សកម្មភាពបង្គ្រាប និងក្របួចបានជនសង្ស័យប្រុសស្រីជាហូរហែរ រហូតមកដល់ពេលនេះ នៅតែមានមិនចេះរីងស្ងូតយ៉ាងដូចឆ្នេះ។
លោកអុំ សុផល អធិការដ្ឋាននគបាលក្រុងប៉ោយប៉ែតបានបញ្ជាក់ប្រាប់អ្នកយកព័ត៏មានយើងថា ជនសង្ស័យដែលក្របួចបាននោះ ភាគច្រើនរស់នៅក្នុងភូមិកើតហេតុខាងលើនោះ តែម្តង លោកអុំ សុផលបានបញ្ជាក់ទៀតថា កំលាំងយើងនៅតែបន្តសើបសង្គេតស្រាវជ្រាវរកជនដៃដល់និងមេខ្លោងដែលពាក់ពន្ធ័ទៅនិងបទល្មើសថ្នាំញៀនជាបន្តទៀត អោយខានតែបាន បើទួសជាជនសង្ស័យមានសំបុកលួចលាក់សំរាប់ធ្វើសកម្មភាពថ្នាំញៀននៅក្នុងក្រុងប៉ោយប៉ែតបែបណាក៏ដោយ ក៏យើងនៅតែខ្នាស់ខ្នែងរិះរកគ្រប់វិធីដើម្បីឈានទៅដល់កាក្របួចជនបង្កអោយទាល់តែអស់តែម្តង ដើម្បីរក្សាភូមិឃុំសុវត្ថិភាពជូនប្រជាពលរដ្ឋ ជាពិសេសគឺភាពអសន្តិសុខដែលបានកើតឡើងកន្លងទៅធ្វើអោយប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋនោះ ក៏យើងត្រូវរាបចំអោយបានល្អឡើងវិញផងដែរ។ដោយពៅរី