សន្ទុកថ្ងៃទី18 មករា 2021យ៉ាងមីញមានឈើប្រណឹតចំនួន17ដុំដែលមានមុខកាត់0.20ម បណ្ដោយប្រវែង1.2មប្រភេទឈើត្រសេកដឹកតាមរម៉កម៉ូតូមួយគ្រឿងដែលគេស្គាល់ថាជារម៉ករបស់ឈ្អោះធីដឹកចេញពីភូមិទំនុប និង ភូមិស្រើង ឃំុទីពោធិ ស្រុកសន្ទុកទៅកាន់ភូមិដូង ឃុំដូង ស្រុកបារាយណ៏ ខេត្តកំពង់ធំ ទាំងកណ្ដាលថ្ងៃគ្មានខ្លាចញញើតនិងសម្ថកិច្ចណាឡើយ មិនដឹងបុគ្គលរូបនេះមានខ្នងបង្អែកប៉ុនណាទេទើបគេហ៊ានធ្វើសកម្មភាពទាំងកណ្ដាលថ្ងៃបានយ៉ាងរលូនដូច្នេះ។
បើតាមពត៏មានពីប្រជាពលរដ្ផបានប្រាប់អ្នកសារពត៏មានយើងថាបុគ្គលឈ្មោះធីនេះជាអ្នកទិញឈើជាយូមកហើយ ហើយមិនដែលឃើញមានសម្ថកិច្ចណាបង្រ្គាបគេឡើយ ហើយប្រជាពរដ្ផនៅតំបន់នោះបានសំណូមពរអោយសម្ថកិច្ចនានាពិសេសជំនាញរដ្ផបាលព្រៃឈើដែលមានលោកសូ រ៉ាត់ជានាយសង្កាត់រដ្ផបាលព្រៃឈើស្រុកសន្ទុកមេត្តាបង្រ្គាបចំជនខឹលខូចដែលកំពុងធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើយ៉ាងអណាធិបត័យពិសេសជួយបង្គ្រាបមេឈ្មួញទិញឈើឈ្មោះធីនេះផង។