កំពង់ឆ្នាំង នៅថ្ងៃទី ១៦ខែមករា ឆ្នាំ២០២១ ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយឯកឧត្តម
លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តលោក-លោកស្រីប្រធាន
-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញចូលរួមមរណៈទុក្ខ និងរំលែកទុក្ខជាមួយគ្រួសារសពលោកវីរៈសេនីយ៍ទោ លឹម សាយ និង គោរពវិញ្ញាណក្ខន្ធសព នៅគេហដ្ឋានរបស់លោក ស្ថិតនៅក្នុងភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
សូមបញ្ជាក់ថាៈលោកវរ:សេនីយ៍ទោ លឹម សាយ នាយរងសាលាហ្វឹកហ្វឺនបញ្ជាការដ្ឋានកងពលតូចទ័ពពិសេសឆ័ត្រយោង ៩១១ បានពលីពេលបំពេញបេសកកម្មក្នុងពិធីបិទវគ្គហ្វឹកហ្វឺន កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។នៅក្នុងឱកាសនោះឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ពាំនាំនូវប្រសាសន៍ចូលរួមមរណៈទុក្ខ និង ចូលរួមរំលែកទុក្ខនិង សោកស្តាយជាមួយក្រុមគ្រួសារសពលោកវីរៈសេនីយ៍ទោ លឹម សាយ ពីសំណាក់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តីនិងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានខេត្តកំពង់ឆ្នាំង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងដែលកន្លងមកសម្តេចនិងឯកឧត្តមតែងតែគិតគូរពីសុខទុក្ខក្រុមគ្រួសារ របស់មន្រ្តីរាជការ កងកំលាំប្រដាប់អាវុធ និង គុណបំណាច់ដែលបានលះបង់កំលាំងកាយចិត្តបំរើជាតិមាតុភូមិ ដោយកន្លងមកថ្នាក់ដឹកនាំទាំងអស់មិនដែលបោះបង់ចោលម្តងឡេីយ។
ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍បន្តទៀតថាៈក្នុងនាមមន្រ្តីរាជការទូទាំងខេត្តកំពង់ឆ្នាំង សូមចូលរួមរំលែកទុក្ខជាមួយគ្រួសារសពលោកវីរៈសេនីយ៍ទោ លឹម សាយ និង សូមសំដែងនូវការសោកស្តាយបំផុតចំពោះការបាត់បង់ជីវិតរបស់លោក និងសូមឧទ្ទិសសុំអោយដួងវិញ្ញាណក្ខន្ធលោកបានទៅ
កាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។នៅក្នុងឱការនោះដែរ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បាននាំយកថវិកាចូលរួមបុណ្យជាមួយគ្រួសារសពលោកវីរៈសេនីយ៍ទោលឹម សាយ សរុបចំនួន៥,២២០,០០០រៀលនិងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតផងដែរ។តំណាងក្រុមគ្រួសារសពបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេច ឯកឧត្តមបណ្ឌិតសភាចារ្យ ឯកឧត្តម អភិបាលខេត្ត ឯកកឧត្ត លោកជំទាវអភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកលោកស្រីប្រធានអង្គភាពជុំវិញខេត្តដែលបានផ្តល់កិត្តិយសអញ្ជើញចូលរួមបុណ្យសពជាមួយក្រុមគ្រួសារគាត់ តំណាងអោយក្រុមគ្រួសារបានបួងសួងដល់ទេវតាឆ្នាំថ្មីតាមជួយថែរក្សាសម្តេច ឯកឧត្តម លោកជំទាវលោក លោកស្រី ប្រតិភូទាំងអស់សូមមានសុខភាពល្អនិងទទួលបានជ័យជំនៈគ្រប់ភារកិច្ច៕