ខេត្តព្រះសីហនុ.កម្មកររោងចក្ររបស់ក្រុមហ៊ុន(វ៉ាន់ធីជរីវើថេកស្តាយ)មានទីតាំងស្ថិតនៅក្នុងភូមិអូរមួយសង្កាត់លេខ៤ក្រុងព្រះសីហនុចំនូនប្រមាណ២០នាក់កាលពីរព្រឹកថ្ងៃទី៣១ខែកក្កដាឆ្នាំ២០១៤នេះត្រូវថៅកែរោងចក្របញ្ជារឲ្យក្រុមសន្តិសុខបិទទ្វារបងរោងចក្រមិនឲ្យចូលធ្វើការដោយសារតែក្រុមកម្មករទាំងនោះបានធ្វើការតវ៉ាសូមពរឲ្យថែកែរោងចក្រទទូលយកបុគ្គលិកកម្មករចំនូន១០រូបដែលបានបញ្ឈប់កន្លងមកដោយគ្មានហេតុផលឲ្យចូលធ្វើការងារធម្មតាវិញនិងសូមឲ្យថៅកែរោងចក្រមានការទទូលខុសត្រូវស្តីពីរច្បាប់ការងារផងដែរ។
.ក្រុមកម្មករកម្មការនីដែលកំពង់ឈរធ្វើការតវ៉ានៅមុខរោងចក្របាននិយាយប្រាប់ឲ្យដឹងថាកម្មរកម្មកានីចំនូន១០នាក់ត្រូវបានថៅកែរោងចក្របញ្ឈប់ពីរការងារដោយគ្រាន់តែកម្មករទាំងនោះបានធ្វើការតវ៉ាខ្លះៗទាមទារឲ្យថៅកែរោងចក្រគោរពសិទ្ធិសេរីកម្មករនិងច្បាប់ស្តីពីរការងារដូចជាការបង្ខំឲ្យធ្វើការបន្ថែមម៉ោង.ធ្វើការក្នុងថ្ងៃសំរាក.ថ្ងៃបុណ្យជាតិឬបុណ្យប្រពែណីផ្សេងៗជាដើម។ហើយសំរាប់ពូកគេដែលបានមកធ្វើការតវ៉ាទាមទាឲ្យថៅកែរោងចក្រទទូលយកម្មករកម្មការនីដែលបានបញ្ឈប់នោះឲ្យចូលធ្វើការវិញបែបជាត្រូវថៅកែរោងចក្របញ្ជារឲ្យក្រុមសន្តិសុខបិទទ្វារោងចក្រមិនឲ្យពូកគេចូលទៅធ្វើការទៅវិញដោយមិនបាននិយាយពីរហេតុផលអ្វីទាំងអស់ព្រមទាំងធ្វើការព្រមានថាបើនៅតែធ្វើការតវ៉ាបែបនេះតទៅទៀតគេនិងបញ្ឈប់ទាំងអស់(ក្រុមអ្នកតវ៉ា)មិនធ្វើការតទៅទៀតឡើយ។
ក្រុមកម្មករតវ៉ាបានបន្តទៀតថាថៅកែរោងចក្រខាងលើនេះមិនដែលបានគោរពនៅអ្វីដែលហៅថាច្បាប់ស្តីពីរការងារនោះទេតែផ្ទុយទៅវិញថៅកែរោងចក្រមួយនេះតែងតែចាប់បង្ខំឲ្យកម្មករធ្វើការងារបន្ថែមម៉ោង.ធ្វើការគ្មានថ្ងៃឈប់សំរាកជាកស្តែងដូចជាថ្ងៃបុណ្យសម្តេចតាកន្លងទៅថ្មីនេះអញ្ចឹងថៅកែរោងចក្រមិនអនុញាត្តិឲ្យកម្មករម្នាក់ណាឈប់សំរាក់នោះឡើយព្រមទាំងធ្វើការកំរាមកំហែងថាបើកម្មករណាមួយមិនធ្វើតាមគេនិងបញ្ឈប់កម្មករនោះពីរការងារភ្លាម។ទង្វើរបស់ថៅកែរោងចក្រធ្វើបែបនេះត្រូវបានក្រុមកម្មករនិយាយថាវាគឺជាការរំលោភបំពាន់សិទ្ឋិសេរីភាពរបស់ពូកគេនិងច្បាប់ស្តីពីការងាររបស់ព្រះរាជាណាចក្រកម្ពុជាទាំងស្រុង។
.តំណាងភាគីថៅកែរោងចក្របានធ្វើការអះអាងថាខាងរោងចក្រមិនបានចាប់បង្ខំឲ្យកម្មករមកធ្វើការបន្ថែមម៉ោងឬថ្ងៃឈប់សំរាកក៍ដូចជាថ្ងៃបុណ្យជាតិផ្សេងៗនោះទេប៉ុន្តែរបើមានកម្មករធ្វើក៍ជាការស្ម័ក្រចិត្តរបស់ក្រុមកម្មករ។ .ជុំវិញបញ្ហារខាងលើនេះលោកស៊ីឌីអនុប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តព្រះសីហនុបានឲ្យដឹងថាដំណោះស្រាយរវាងក្រុមកម្មករនិងភាគីថៅកែរោងចក្រនាព្រឹកនេះមិនទទូលបានជោគជ័យទេហើយគោលការទាមទារបស់កម្មករមានចំនូន៨ចំណុចក៍មិនទាន់មានមួយចំណុចណាឯកភាពគ្នាដែរ។
ចំពោះបញ្ហារការចាប់បង្ខំកម្មករឲ្យធ្វើការបន្ថែមម៉ោងក៍ដូចជាថ្ងៃបុណ្យប្រពែណីជាតិផ្សេងៗវាជារឿងមិនត្រឹមត្រូវទេតែបើសិនជាមានការត្រូវរ៉ូវគ្នាដោយប្រការណាមួយកម្មករអាចមកធ្វើការបានដោយមិនខុសច្បាប់អ្វីនោះឡើយតែផ្ទុយទៅវិញបើសិនជាបញ្ហារនេះភាគីខាងកម្មករមិនយល់ព្រមហើយថៅកែរោងចក្រនៅតែចាប់បង្ខំនោះវាជាអំពើខុសច្បាប់ហើយ៕កោះពស់(រូបភាពកម្មករតវា់)