​អាជ្ញាធរ​ស្រុក​អង្គស្នួល​ចុះ​ពិនិត្យ​ទីតាំង​បង្ហូរ​កាកសំណល់​កង្វក់​ចេញពី​រោងចក្រ​

0

​ (​អង្គស្នួល​) ៖ គេ​សង្កេតឃើញថា នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ក្រុមហ៊ុន អេ​ហ្សិត ដែលជា​ក្រុមហ៊ុន​ជួសជុល​ថែទាំ​ផ្លូវជាតិ​លេខ​៤ បាន​កាយ​ប្រឡាយ​អម​សងខាង​ផ្លូវ​ដើម្បី​រំដោះ​ទឹក​លើ​តួ​ផ្លូវ និង​ចេញពី​តំបន់​នានាៗ​នៅជាប់​នឹង​ផ្លូវ ដើម្បី​បញ្ជៀ​ស​នូវ​ការលិចលង់​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់ IMG_0758 copyនិង​ខូចខាត​ដល់​ដំណាំ​ស្រូវ និង​ដំណាំ​ផ្សេងៗ ក៏ដូចជា​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ផងដែរ​។ ​ថ្មីៗ​នេះ អាជ្ញាធរ​ស្រុក​អង្គស្នួល​បានទទួល​ពត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​ថា មានការ​បង្ហូរ​នូវ​កាកសំណល់​កង្វក់​ពី​ក្នុង​រោងចក្រ​ចូលក្នុង​ប្រលាយទឹក ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណាំ​ស្រូវ​របស់​ពួកគាត់ និង​បង្ក​ឲ្យ​មាន​ក្លិន​មិនល្អ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​សុខភាព​។ IMG_0651 copy

បន្ទាប់ពី​ទទួលបាន​ពត៌មាន​ភ្លាម​អាជ្ញាធរ​ស្រុក​អង្គស្នួល​បានធ្វើ​ការចុះ​ពិនិត្យមើល​ទីតាំង​ដែលមាន​បញ្ហា​នោះ និង​ធ្វើការ​សិក្សា​ស្រាវជ្រាវ ទើប​ដឹងថា​បញ្ហា​នោះ គឺ​បណ្ដាលមកពី​ការបង្ហូរ​កាកសំណល់​រាវ​កង្វក់​ចេញពី​រោងចក្រ​ឈ្មោះ ដាយ​ថៃ ដែលមាន​ទីតាំង​នៅក្បែរ​នោះ​។​ជា​ដំណោះស្រាយ​បន្ទាន់​គឺ​អាជ្ញាធរ​ស្រុក​អង្គស្នួល ដែលមាន​ឃុំ​ចំនួន​៣ មាន​ផលប៉ះពាល់ រួមមាន​ឃុំ​ពើក ឃុំ​លំហាច និង​ឃុំ​ព្រៃ​ព្រួច​បាន​សហការ​ស្នើសុំ​ឲ្យ​ក្រុមហ៊ុន អេ​ហ្សិត ជួយ​កាយ​បើក​មុខទឹក​ប្រឡាយ​នៅ​ឃុំ​ពើក ចំណុច​គីឡូម៉ែត្រ​លេខ ២៦, ២៧ ឲ្យ​ទឹកបាន​ហូរ​ចេញពី​ឃុំ​ទាំងនេះ​។ ហើយ​ក្រុមហ៊ុន អេ​ហ្សិត ក៏បាន​ធ្វើ​ការកាយ​កាកសំណល់​ស្អុយ​ទាំងនោះ​ចេញ​ភ្លាមៗ​ដើម្បី​ទប់ស្កាត់​នូវ​ផលប៉ះពាល់​ដល់​ដំណាំ​ស្រូវ និង​សុខភាព​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេល​។​ ​IMG_0666 copy

លោក សមុទ្រ ធឿន​តំណាង​អាជ្ញាធរ​ស្រុក​អង្គស្នួល បាន​លើកឡើងថា អាជ្ញាធរ​ស្រុក​បាន​ជួបប្រជុំ​ជាមួយ​តំណាង​រោងចក្រ​ដែលមាន​ទីតាំងនៅ​តំបន់​នោះ ដើម្បី​ធ្វើការ​ណែនាំ និង​រក​វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​មាន​បញ្ហា​នេះ​កើតឡើង​តទៅទៀត​។​លោក​ក៏បាន​បញ្ជាក់​ផងដែរ​ថា កន្លងមក​អាជ្ញាធរ​ដែនដី​បានធ្វើ​ការណែនាំ និង​ដាក់​លក្ខខណ្ឌ​ចំនួន​០៧​ចំនុច​ដល់​រោងចក្រ​ដាយ​ថៃ​នេះ ដើម្បី​កែលំអរ​បរិស្ថាន​នៅ​តំបន់​នោះ​ឲ្យ​មាន​ភាពប្រសើរ​ឡើងវិញ ហើយ​លក្ខ​ណះ​ទាំងនោះ​រួមមាន​ ​ទី​១​រៀបចំ​ឃ្លាំង​ដាក់​សម្ភារៈ​ដែលមាន​សារធាតុ​គីមី​ឲ្យ​មាន​របៀបរៀបរយ​និង​ស្របតាម​បទដ្ឋាន​បច្ចេកទេស​បរិ​ស្ថាន​ទី​២ ​រក​វិធីសាស្ត្រ​ដើម្បី​កាត់បន្ថយ​សំលេង​ម៉ាស៊ីន ដើម្បី​ការពារ​ដល់​ក្រដាស់ត្រចៀក​កម្មករ ទី​៣ IMG_0712 copy

ក្រុមហ៊ុន​ត្រូវ​ស្ដារ​អាង​ប្រព្រឹត្តិកម្ម​សំណល់​រាវ​ដែលមាន​ស្រាប់ ទី​៤ ស្ដារ និង​រៀបចំ​អាង​ស្តុក​ទឹក និង​ប្រព័ន្ធ​បង្ហូរ​កាកសំណល់​រាវ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ទី​៥ រៀបចំ​ជីក​អាង​ប្រព្រឹត្តិកម្ម​បន្ថែម​ទំហំ (៣​ម៉ែត្រ x ៣​ម៉ែត្រ x ២) ដែល​ចេញពី​ឡ​ចំហាយ ទី​៦​ ​ក្រុមហ៊ុន​សន្យា​មិន​បង្ហូរ​ប្រេងម៉ាស៊ីន និង​សំណល់​រាវ​មាន​សារធាតុ​គីមី​ទៅ​ប្រឡាយ​រំដោះ​ទឹកភ្លៀង​របស់​ភូមិ ដោយ​មិន​ឆ្លងកាត់​អាង​ប្រព្រឹត្តិកម្ម​ទេ ទី​៧​ ​ក្រុមហ៊ុន​ឯកភាព​ស្ដារ​ប្រឡាយ​រំដោះ​ទឹកភ្លៀង​នេះ ឲ្យ​មាន​លំហូរ​ទឹក​ហូរ​ចូលក្នុង​ប្រឡាយ​របស់​ក្រុមហ៊ុន អេ​ហ្សិត អ៊ិន​វេស​មេន​។​IMG_0772 copy

​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ទាំងអស់​ក៏​សូម​សំណូមពរ​ដល់​គ្រប់​បណ្ដា​រោងចក្រ និង​សហគ្រាស​ទាំងអស់ មេត្តា​បញ្ឈប់​ការបង្ហូរ​កាក់សំណល់​ស្អុយ​ចូលទៅក្នុង​ប្រលាយទឹក ដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណាំ​ស្រូវ បរិស្ថាន និង​សុខភាព​របស់​ពួកគាត់​៕​