កំពង់ឆ្នាំង៖របាំងក្រឡាញឹកនិងរបាំងសាច់អួន៧កន្លែងមានប្រវែង១២០០ម៉ែត្រលបចំនួន៣៥គ្រឿងនិងលូសាច់អូនចំនួន៣គ្រឿងត្រូវបានសមត្ថកិច្ចចំរុះចុះបង្ក្រាប និងរុះរើកំទេច ចោល ក្នុងនោះដែរកូនត្រីចំរុះជាង៤លានក្បាលត្រូវបានរំដោះចេញពីលូស្បៃមុងយកទៅ សមត្ថកិច្ចចំរុះបង្ក្រាបរបាំងលបខុសច្បាប់១២០០មនិងរំដោះកូនត្រីជាង៤លានក្បាល កំពង់ឆ្នាំង៖របាំងក្រឡាញឹកនិងរបាំងសាច់អួន៧កន្លែងមានប្រវែង១២០០ម៉ែត្រលបចំនួន៣៥គ្រឿងនិងលូសាច់អូនចំនួន៣គ្រឿងត្រូវបានសមត្ថកិច្ចចំរុះចុះបង្ក្រាប និងរុះរើកំទេច ចោល ក្នុងនោះដែរកូនត្រីចំរុះជាង៤លានក្បាលត្រូវបានរំដោះចេញពីលូស្បៃមុងយកទៅ ចាក់លែងក្នុងទន្លេធម្មជាតិវិញ។
កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខាងលើនេះសម ត្ថកិច្ចចំរុះបានសហការគ្នាបង្ក្រាបចំនួន២ថ្ងៃ គឺថ្ងៃទី២៩ និង ថ្ងៃទី៣០ ខែកក្កដា នៅក្នុងភូមិសាស្ត្រស្រុករលារប្អៀរ ស្រុកកំពង់ត្រឡាច និងស្រុកជលគីរី។ លោក សោម ភិរុណ នាយរងខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងដែលជាអ្នកដឹកនាំករណីបង្ក្រាបបទល្មើសជលផលខាងលើនេះបានអោយដឹងថា៖ សមត្ថកិច្ចចំរុះចូលរួមក្នុងការបង្ក្រាបខាងលើនេះរួមមាន គណះបញ្ជារការឯកភាពរដ្ឋបាល ស្រុកជលគីរី កំពង់ត្រ ឡាច រលារប្អៀរ សហគមន៏នេសាទ សមត្ថកិច្ចខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងសម ត្ថកិច្ចរដ្ឋបាលសង្កាត់ជលផល នៅក្នុងមូលដ្ឋានស្រុកទាំង៣ខាងលើ ។
នៅក្នុងរយះពេល២ថ្ងៃកន្លងមកនេះ សមត្ថកិច្ចចំរុះបានរើរុះនិងកាប់បំផ្លាញចោលរបាំងព្រួលក្រឡាញឹកនិងរបាំងសាច់អួនចំនួន៧កន្លែងដែលមានប្រវែង១២០០ម៉ែត្រ លបលូសាច់អូន៣គ្រឿង និង លបឬស្សី៣៥គ្រឿង ក្នុងនោះផងដែរកូនត្រីជាង៤លានក្បាលដែលជាប់ក្នុងលូស្បៃមុងត្រូវបានសមត្ថកិច្ចចំរុះនាំគ្នាវះព្រលែងចូលក្នុងទន្លេធម្មជាតិវិញ។ លោក សោម ភិរុណ បានអោយដឹងទៀតថា៖ទោះបីបរិយាកាសធម្មជាតិមានភ្លៀងខ្យល់យ៉ាងណាក៏ដោយ ក៏សមត្ថកិច្ចចំរុះទាំងអស់មិនខ្លាចនឿយហត់ បានសហការគ្នាបង្ក្រាបដោយជោគជ័យ។
សមត្ថកិច្ចសូមអំពាវនាវដល់ប្រជានេសាទទាំងអស់នៅក្នុងខេត្ត សូមកុំប្រើប្រាស់ឧបករណ៏នេសាទខុសច្បាប់ដែលរដ្ឋហាមឃាត់ អ្នកប្រព្រឹត្តបទល្មើសនេសាទទាំងអស់សមត្ថកិច្ចនឹងមិនលើកលែងឡើយ ព្រោះថាក្នុងរដូវនេះជារដូវត្រីពងកូននិងជារដូវបិទការនេសាទ។ដើម្បីរួមចំណែកក្នុងការអភិរក្សពូជពង្សមច្ឆាជាតិអោយមាននិរន្តរភាព បានយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយ សមត្ថកិច្ចសូមអំពាវនាវដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ចូលរួមសហការជាមួយសមត្ថកិច្ចជំនាញ ដោយចង្អុលបង្ហាញទីតាំងបទល្មើសនេសាទអោយបានជាក់លក្ខ័និងច្បាស់លាស់ ដើម្បីរួមសាមគ្គីនិងសហការគ្នាបង្រាបបទល្មើសនេសាទអោយបានជោគជ័យ។
សមត្ថកិច្ចចំរុះបានអោយដឹងទៀតថា៖កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនិងបន្តបង្ក្រាបនៅគ្រប់មូលដ្ឋានដូចភ្លៀងរលឹម ដោយមិនរាថយឡើយ និងមិនអនុញ្ញាតិ អោយជនល្មើសប្រព្រឹត្តបទល្មើនេសាទតាមទំនើងចិត្តនោះឡើយ៕ ( ឈៀង ថារិទ្ធ ) កំពង់ឆ្នាំងថ្ងៃទី,៣១.០៧.២០១៤ ចាក់លែងក្នុងទន្លេធម្មជាតិវិញ។កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខាងលើនេះសម ត្ថកិច្ចចំរុះបានសហការគ្នាបង្ក្រាបចំនួន២ថ្ងៃ គឺថ្ងៃទី២៩ និង ថ្ងៃទី៣០ ខែកក្កដា នៅក្នុងភូមិសាស្ត្រស្រុករលារប្អៀរ ស្រុកកំពង់ត្រឡាច និងស្រុកជលគីរី។
លោក សោម ភិរុណ នាយរងខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងដែលជាអ្នកដឹកនាំករណីបង្ក្រាបបទល្មើសជលផលខាងលើនេះបានអោយដឹងថា៖ សមត្ថកិច្ចចំរុះចូលរួមក្នុងការបង្ក្រាបខាងលើនេះរួមមាន គណះបញ្ជារការឯកភាពរដ្ឋបាល ស្រុកជលគីរី កំពង់ត្រ ឡាច រលារប្អៀរ សហគមន៏នេសាទ សមត្ថកិច្ចខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងសម ត្ថកិច្ចរដ្ឋបាលសង្កាត់ជលផល នៅក្នុងមូលដ្ឋានស្រុកទាំង៣ខាងលើ ។នៅក្នុងរយះពេល២ថ្ងៃកន្លងមកនេះ សមត្ថកិច្ចចំរុះបានរើរុះនិងកាប់បំផ្លាញចោលរបាំងព្រួលក្រឡាញឹកនិងរបាំងសាច់អួនចំនួន៧កន្លែងដែលមានប្រវែង១២០០ម៉ែត្រ លបលូសាច់អូន៣គ្រឿង និង លបឬស្សី៣៥គ្រឿង ក្នុងនោះផងដែរកូនត្រីជាង៤លានក្បាលដែលជាប់ក្នុងលូស្បៃមុងត្រូវបានសមត្ថកិច្ចចំរុះនាំគ្នាវះព្រលែងចូលក្នុងទន្លេធម្មជាតិវិញ។
លោក សោម ភិរុណ បានអោយដឹងទៀតថា៖ទោះបីបរិយាកាសធម្មជាតិមានភ្លៀងខ្យល់យ៉ាងណាក៏ដោយ ក៏សមត្ថកិច្ចចំរុះទាំងអស់មិនខ្លាចនឿយហត់ បានសហការគ្នាបង្ក្រាបដោយជោគជ័យ។សមត្ថកិច្ចសូមអំពាវនាវដល់ប្រជានេសាទទាំងអស់នៅក្នុងខេត្ត សូមកុំប្រើប្រាស់ឧបករណ៏នេសាទខុសច្បាប់ដែលរដ្ឋហាមឃាត់ អ្នកប្រព្រឹត្តបទល្មើសនេសាទទាំងអស់សមត្ថកិច្ចនឹងមិនលើកលែងឡើយ ព្រោះថាក្នុងរដូវនេះជារដូវត្រីពងកូននិងជារដូវបិទការនេសាទ។
ដើម្បីរួមចំណែកក្នុងការអភិរក្សពូជពង្សមច្ឆាជាតិអោយមាននិរន្តរភាព បានយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយ សមត្ថកិច្ចសូមអំពាវនាវដល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ចូលរួមសហការជាមួយសមត្ថកិច្ចជំនាញ ដោយចង្អុលបង្ហាញទីតាំងបទល្មើសនេសាទអោយបានជាក់លក្ខ័និងច្បាស់លាស់ ដើម្បីរួមសាមគ្គីនិងសហការគ្នាបង្រាបបទល្មើសនេសាទអោយបានជោគជ័យ។ សមត្ថកិច្ចចំរុះបានអោយដឹងទៀតថា៖កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនិងបន្តបង្ក្រាបនៅគ្រប់មូលដ្ឋានដូចភ្លៀងរលឹម ដោយមិនរាថយឡើយ និងមិនអនុញ្ញាតិ អោយជនល្មើសប្រព្រឹត្តបទល្មើនេសាទតាមទំនើងចិត្តនោះឡើយ៕